តូយ៉ូតា រៀបចំកម្មវីធីបើកបរសាកល្បង ដើម្បីអោយអតិថិជនដឹងកាន់តែច្បាស់ពីសមត្ថភាពរថយន្ត Hilux Revo Rally ២០២១

ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ៖ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) បានចែករំលែកបទពិសោធន៍ដ៏ពិសេសមួយជាមួយនឹងអតិថិជន និងអ្នកសារព័ត៌មាន។ ក្នុងអំឡុងត្រីមាសទី ៤ ឆ្នាំមុននេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបញ្ចេញរថយន្តស៊េរីថ្មី Hilux Revo ឆ្នាំ២០២១​​ មកកាន់ទីផ្សារកម្ពុជាជាលើកដំបូង។ នៅថ្ងៃនេះដែរ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)​ បានអញ្ជើញអតិថិជនដែលចូលចិត្តម៉ូឌែលថ្មីបំផុតមកទទួលភាពសប្បាយរីករាយនៅ​ទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ នៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។​

ការបើកបរសាកល្បង Hilux Revo ឆ្នាំ ២០២១ បានចាប់ផ្តើមនៅម៉ោង ៦:៣០នាទីព្រឹក​ ដោយអតិថិជនបានជួបជុំគ្នានៅទីស្នាក់ការកណ្តាល(ទឹកថ្លា) នៃក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) និងបានធ្វើដំណើរដោយឥតគិតថ្លៃ រយៈពេល ២ ម៉ោងទៅកាន់ទីលានប្រណាំងយ៉ាម៉ាម៉ូតុ ខេត្ដកំពង់ស្ពឺ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
លោក កែវ វឌ្ឍនៈ នាយកចាត់ការទូរទៅផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)
លោក Yamamoto បន្ទាប់ពីបើកបរសាកល្បងរថយន្តរួចមក

នៅម៉ោង ៩:00នាទីព្រឹក កម្មវិធីបើកបរសាកល្បងបានចាប់ផ្តើមជាមួយសុន្ទរកថាពីលោក កែវ វឌ្ឍនៈ នាយកចាត់ការទូរទៅផ្នែកលក់ និងទីផ្សារ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) និងមានការបង្ហាញពីការបើកបរសាកល្បងដំបូងគេពីលោក Yamamoto។ ដោយ​អតិថិជនតូយ៉ូតា បានបង្ហាញភាពសប្បាយរីករាយរំភើបចិត្តនៅពេលដែលលោក Yamamoto បង្ហាញជូននូវការបើកបរសាកល្បងរថយន្ត Hilux Revo ស៊េរីថ្មី ឆ្នាំ២០២១នេះ។

កម្មវិធីបន្ទាប់ អតិថិជនដែលបានមកចូលរួមកម្មវិធីនេះ​ បានសាកល្បងបើកបររថយន្ត Hilux Revo ស៊េរីថ្មីឆ្នាំ២០២១ នេះផងដែរ។ មុនពេលធ្វើការបើកបរសាកល្បង អតិថិជនបានទទួលការណែនាំពីគ្រូបង្វឹកបើកបររបស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) អំពី ស្ថានភាពផ្លូវ ល្បឿនកំណត់លើការបើកបរ ឧបសគ្គផ្សេងៗ ប្រតិបត្តិការរបស់រថយន្ត និងការគ្រប់គ្រងរថយន្តផងដែរ។ គ្រប់លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពរបស់រថយន្តតូយ៉ូតាទាំងអស់ ត្រូវបានបង្ហាញជូនអតិថិជនដើម្បីធ្វើការសាកល្បងផ្ទាល់នៅក្នុងកម្មវិធីរថយន្ត Hilux Revo ឆ្នាំ២០២១នេះ។

កម្មវិធីបើកបរសាកល្បងនេះបានចូលរួមពីភ្ញៀវកិត្តិយសជាង ៥០នាក់មកពីទីក្រុងភ្នំពេញ ដែលអតិថិជនម្នាក់ៗបានបើកបរសាកល្បងប្រហាក់ប្រហែលជា ៣០ នាទីរាប់បញ្ចូលទាំងការរបើកបរសាកល្បងផ្ទាល់​ និងបទបង្ហាញអំពីលក្ខខណ្ខនៃការបើកបរ។ នៅលើផ្លូវ​ទីលានបើកបរយានយន្ត យ៉ាម៉ាម៉ូតូ មានជាង ១៥ខ្សែកោង ដែលមានខ្សែកោងរាងអក្សរ Sធំ នៅលើផ្លូវធំទីមួយ និងខ្សែកោងពាក់កណ្តាលរាងអក្សរC ដែលអតិថិជន និងគ្រូបង្វឹករថយន្តតូយ៉ូតា បើកសាកល្បងប្រព័ន្ធមេកានិច ទៅលើសមត្ថភាពរបស់ Hilux Revo ឆ្នាំ២០២១ ដែលដំណើរការ ពីល្បឿន ៣០គីឡូម៉ែត្រក្នុងមួយម៉ោង ទៅ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។​ ការបើកបរសាកល្បងលើផ្លូវទាំងពីរបានផ្តល់បទពិសោធន៍ថ្មី ជាមួយការបើកបរសាកល្បងក្នុងល្បឿនលឿនលើកំណាត់ផ្លូវបត់បែន ដែលបង្ហាញពីបច្ចេកវិទ្យាថ្មីរបស់ Totoya New Global Architecture និងប្រព័ន្ធការពារសុវត្តិភាពឈានមុខ Toyota Safety Sence(TSS) ​ដែលផ្តល់នូវសំឡេង និងសញ្ញាគ្រោះថ្នាក់, សមត្ថភាពរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ, ប្រពន័្ធហ្វ្រាំងសុវត្ថិភាពជំនួយស្ថេរភាពយានយន្តលើផ្លូវមានឧបសគ្គខ្ពស់ និងផ្លូវចំណោតឡើងចុះខ្លាំង។

ជាចុងក្រោយ ការផ្តល់ឱកាសដ៏មានតម្លៃរបស់ លោកឧកញ៉ា ម៉ុង ឫទ្ធី​​ ក្នុងការចូលរួមក្នុងកម្មវិធីបើកបរសាកល្បង រថយន្ត Hilux Revo ២០២១ថ្មី និងបង្ហាញភាពកក់ក្តៅដល់អ្នកសារព័ត៌មាន ក៏ដូចជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីនេះ  លោកឧកញ៉ា ក៏បានផ្តល់នូវការសាទរ ដោយគាត់បានធ្វើការបើកបរសាកល្បងរថយន្ត Toyota Hilux Revo ឆ្នាំ២០២១​​ នៅលើផ្លូវប្រណាំងក្នុងល្បឿនលឿនមានកំណត់នេះផងដែរ។

កម្មវិធីត្រូវបានបញ្ចប់ជាស្ថាពរបន្ទាប់ពីអ្នកចូលរួមបានទទួលទានអាហារថ្ងៃត្រង់ និងត្រូវបានធ្វើដំណើរត្រឡប់ទៅភ្នំពេញវិញ។ ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) សូមថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់ដែលបានមកចូលរួមធ្វើការសាកល្បងបើកបរ រថយន្ត Hilux Revo ២០២១ថ្មី ដោយកម្មវិធីនេះមិនត្រឹមតែបានបង្ហាញនូវលក្ខណៈពិសេសថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានផ្តល់នូវពេលវេលាដ៏គួរឱ្យរំភើបមួយក្នុងការចូលរួមជាមួយអតិថិជនរបស់ពួកគេ ដើម្បីទទួលបានភាពសប្បាយរីករាយជាមួយនឹងបទពិសោធន៍ថ្មីនៃបើកបរសាកល្បង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម