តើការចុះបញ្ជីផ្តល់កាតគ្រី និងបំពាក់ផ្លាកលេខ អាចធ្វើទៅបាន ត្រូវមានលក្ខខណ្ឌអ្វីខ្លះ?

យោងតាមអនុក្រឹត្យលេខ៧៣ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ឲ្យដឹងថា ការចុះបញ្ជីផ្តល់បណ្ណ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះគ្រប់ប្រភេទអាចធ្វើទៅបាន លុះត្រាតែបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖

ក. យានជំនិះទាំងនោះ ត្រូវបានបំពេញកាតព្វកិច្ចពន្ធ និងអាករ ស្របតាមច្បាប់ជាធរមាន ព្រមទាំងមានបិតលតាបត្រសម្គាល់ត្រឹមត្រូវតាមនីតិវិធីជាធរមាន និងមានចែងក្នុងមាត្រា២៥ នៃអនុក្រឹត្យនេះ។ ក្នុងមាត្រា២៥នេះចែងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវចេញបង្កាន់ដៃពន្ធយានយន្តដែលបញ្ជាក់អំពី ម៉ាក ប្រភេទ ចំនួនភ្លៅ លេខតួ សាក់ស៊ី លេខម៉ាស៊ីន ទំហំស៊ីឡាំង ទម្ងន់ទទេររបស់យាន និងឆ្នាំផលិត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ. យានជំនិះទាំងនោះ ត្រូវមានលក្ខណៈបច្ចេកទេសស្របតាមបទដ្ឋានបច្ចេកទេស ដូចមានចែងនៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឬស្របតាមបទដ្ឋានបច្ចេកទេសដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ត្រង់ចំណុចនេះ សូមបញ្ជាក់បន្ថែមដែរថា ក្នុងករណីពិនិត្យឃើញថា យានជំនិះមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ គឺក្រសួងមានសិទ្ធិឲ្យយានជំនិះនោះ ធ្វើការកែតម្រូវលក្ខណៈបច្ចេកទេសឲ្យស្របតាមច្បាប់ ឬបទដ្ឋានបច្ចេកទេសដែលបានកំណត់។

អ៊ីចឹង សរុបជារួម ការចុះបញ្ជីយានយន្តត្រូវមានឯកសារដូចជា៖

-អត្តសញ្ញាណបណ្ណ

-បង្កាន់ដៃពន្ធយានយន្ត

-លិខិតទិញលក់

-និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម