ប្រទេសកម្ពុជាគឺជាប្រទេសដែលកំពុងអភិវឌ្ឍន៏ផ្នែកសេដ្ឋកិច្ច។ មានក្រុមហ៊ុនជាច្រើនបានចាំចូលរថយន្តប្រភេទ Sedan, SUV, MPV, Pickup….ក៍ដូចជារថយន្តជាច្រើនប្រភេទទៀត ព្រោះដោយសារតែកម្ពុជាជាប្រទេសដែលមានប្រភេទអាជីវកម្មច្រើន ដូច្នេះតម្រូវការរបស់មនុស្សគឺមានខុសៗគ្នាដោយការដឹកជញ្ផូនឬការធ្វើដំណើរ។ សព្វថ្ងៃនេះមានគ្រួសារកម្ពុជាជាច្រើនកំពុងស្វែងរករបស់រថយន្តប្រភេទ SUV ឬ MPV ពីព្រោះវាអាចធ្វើការបត់បែនបានយ៉ាងល្អសម្រាប់ផ្នែកកាប៊ីនក្នុង ហើយរថយន្តប្រភេទនេះក៏សាកសមសម្រាប់សមាជិកគ្រួសាររបស់ពួកគេ ឬក៏សម្រួលដល់ការងារប្រចាំថ្ងៃរបស់ពួកគេផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេរបស់ប្រភេទ SUV និង MPVក៏មានតម្លៃសមរម្យ និងទំហំធំទូលាយដែលអាចផ្ទុកអ្នកដំណើរបានប្រមាណពី៧ ទៅ ៩នាក់ទៀតផង។ ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្តថ្មីសម្រាប់ក្រុមគ្រួសាររបស់អ្នក យើងខ្ញុំសូមណែនាំពីរថយន្តពីរម៉ូឌែលដែលមានតម្លៃប្រហាក់ប្រហែល ៤០ 000ដុល្លារ ប៉ុន្តែរថយន្តទាំងពីរនេះគឺមានចំណុចខុសគ្នាជាច្រើន។
១. ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត Maxus Cambodia បានប្រកាសជាផ្លូវការនូវរថយន្តម៉ូឌែលថ្មីរបស់ពួកគេគឺរថយន្ត Maxus D60 ដែលដាក់លក់ក្នុងតម្លៃ ៤២ ៩៩០ដុល្លារ។ រថយន្ត Maxus D60 គឺជាប្រភេទរថយន្ត SUV ខ្នាតតូចហើយវាបានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ១,៥លីត្រ ៤ស៊ីឡាំង ដែលផ្តល់នូវកម្លាំង១៦៧សេះ និងកម្លាំងបង្វិល ២៥០Nm រួមនឹងប្រអប់លេខអូតូ ៧វគ្គ។ រថយន្តMaxus D50រចនាឡើងជាមួយនឹងប្រវែងបណ្តោយ ៤,៧២០មីលីម៉ែត្រ, ប្រវែងទទឹង ១,៨៦០មីលីម៉ែត្រ, កំពស់ ១,៧៣៦មីលីម៉ែត្រ, គម្លាតពីកង់មុខទៅកង់ក្រោយ២,៧៦០មីលីម៉ែត្រ និងរង្វង់កង់ទំហំ ១៧អ៊ីញ។ Maxus D60 បានបំពាក់ដោយមុខងារប្រើប្រាស់ស្តង់ដារមានដូចជា កាំម៉េរា និងសេនស័រក្រោយជំនួយពេលចតរថយន្ត, ប៊ូតុង Sart/Stop, សោរ Smart key, ប្រព័ន្ធផ្តល់ដំណឹងអំពីសម្ពាធកង់, មុខងារបញ្ផានៅលើដៃចង្កូត, ប្រព័ន្ធកំណត់ល្បឿនថេរ, អេក្រង់កំសាន្តទំហំ ៨អ៊ីញដែលអាចភ្ផាប់ជាមួយ Apple CarPlay ឬ Android Auto។ សម្រាប់ផ្នែកខាងក្នុងវិញម៉ូឌែលនេះមានពីរជម្រើសសម្រាប់លោកអ្នកជ្រើសរើសគឺពណ៍គ្រីម និងពណ៍ខ្មៅលាយក្រហម។
២. រថយន្ត Toyota Rush ជាប្រភេទរថយន្ត MPV ៧កៅអី ហើយពិតជាមានការប្រកួតប្រជែងជាមួយជួររថយន្តប្រភេទ MPV ក្នុងប្រទេសកម្ពុជាផងដែរហើយតម្លៃវិញគឺ ៣៥ ៥០០ដុល្លារ។ រថយន្តនេះបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងប្រអប់លេខអូតូ៤វគ្គ។ រថយន្ត Rush បានរចនាឡើងជាមួយនឹងប្រវែងបណ្តោយ ៤,៤៣៥មីលីម៉ែត្រ, ប្រវែងទទឹង១,៦៩៥មីលីម៉ែត្រ, កំពស់១,៧០៥មីលីម៉ែត្រ, គម្លាតពីកង់មុខទៅកង់ក្រោយ ២,៦៨៥មីលីម៉ែត្រ និងទំហំរង្វង់កង់ ១៦អ៊ីញ។ ម៉ូឌែលនេះបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពស្តង់ដារដែលជាចំណុចពិសេសសម្រាប់រថយន្តប្រភេទ MPV។ សម្រាប់រថយន្តនេះផងដែរវាមានទស្សនៈដោយផ្តល់ជូននូវរូបរាងបែប SUV ជាមួយនឹងកៅអីចំនួន៧ ហើយវាបានផ្តោតទៅលើតួនៃរថយន្ត Toyota Avanza ហើយវាមានមុខងារប្រើប្រាស់ដូចជាចង្កៀង LED, ប៊ូតុងStart/Stop, កាំម៉េរាថយក្រោយ និងអេក្រង់កំសាន្ត ៧អ៊ីញ តែវានៅតែតូចជាងអេក្រង់របស់រថយន្ត Maxus D60 ប៉ុន្តែវាមានលក្ខណៈខុសគ្នាត្រង់ប្រព័ន្ធឌីជីថលម៉ាស៊ីនត្រជាក់។
មនុស្សគ្រប់រូបគឺមានហេតុផលផ្សេងៗគ្នាក្នុងការសម្រេចចិត្តថាតើគួរទិញរថយន្តប្រភេទអ្វី។ មានយីហោរថយន្តជាច្រើនដែលមានភាពខុសគ្នាទាំងទំហំ, ប្រភេទរថយន្ត និងម៉ូឌែលជាច្រើនម៉ូតដែលបានដាក់លក់នៅលើទីផ្សារសព្វថ្ងៃនេះហើយថែមទាំងផ្តល់ជូនអ្នកនូវជម្រើសជាច្រើនបែប។ ទោះជាយ៉ាងណាក៏ដោយក៏ការមានជម្រើសច្រើនវាផ្តល់ផលពិបាកបន្តិចហើយសម្រាប់អ្នកជ្រើសរើសរថយន្តអោយបានត្រឹមត្រូវនិងសាកសម៕