តើត្រកូល Hilux ជំនាន់ទី៩ មកលើកនេះមានអ្វីប្លែកខ្លះទៅ?

ក្រុមហ៊ុន Toyota បានដាក់បង្ហាញរថយន្ត Hilux ជំនាន់ទី៩ ថ្មីស្រឡាង ដែលជាការវិវត្តបន្ទាប់នៃម៉ូឌែលរថយន្តភីកអាប់ ដ៏ល្បីល្បាញរបស់ម៉ាកយីហោជប៉ុននេះ។ សម្រាប់ឈ្មោះថ្មី “TRAVO” ត្រូវបានបំផុសគំនិតដោយការរួមបញ្ចូលគ្នានៃពាក្យ “Travel” និងពាក្យ “Voyage” ដែលឆ្លុះបញ្ចាំងពីខ្លឹមសារនៃការធ្វើដំណើរ ការរុករក និងការផ្សងព្រេង។

2026 Toyota HiLux revealed – the most Australian HiLux ever!សម្រាប់ការរចនា និងលក្ខណៈពិសេស

  • រូបរាងខាងក្រៅ: រថយន្ត Hilux ថ្មីស្រឡាងភ្ជាប់មកជាមួយគំនិតរចនា “រឹងមាំ និងរហ័សរហួន” (Tough and Agile)។ ផ្នែកខាងមុខរចនាបែប “Cyber Sumo” បំផុសគំនិតចេញពីឥរិយាបថ Shikiri Stance ជាឥរិយាបថត្រៀមខ្លួន ឬវាយលុកក្នុងកីឡាចំបាប់ស៊ូម៉ូ របស់ប្រទេសជប៉ុន។ ហើយក៏បានដកចេញនូវឡូហ្គូ Toyota ចេញជំនួសមកវិញនូវពាក្យ “TOYOTA” ធំៗ ដូចទៅនឹងភីកអាប់់់បងៗធំរៗបស់ខ្លួនដែលត្រូវបានបំពាក់នៅផ្នែកខាងមុខ និងផ្នែកខាងក្រោយ។
  • ផ្នែកខាងក្នុង: បន្ដប្រើការរចនាបែបសាមញ្ញ​​ ផ្តោតលើភាពងាយស្រួលក្នុងការប្រើប្រាស់ដែលជាអត្តសញ្ញាណរបស់តូយ៉ូតាប៉ុន្តែប្រើតកូនចៅ! លើសពីនេះ ផ្នែកខាងក្នុងនេះបើសិនជាមើលអោយយូរបងប្អូនឹងឃើញថាវាស្រដៀងទៅនឹងផ្នែកខាងក្នុងរបស់ land cruiser fj ផងដែរ។ បញ្ចប់ការរចនាត្រឹមនេះ ចូលមកកាន់ច្ចេកវិទ្យាថ្មីៗវិញមានបំពាក់មកជាមួយដូចជា ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold, កន្លែងសាកថ្មឥតខ្សែ កុងទ័រឌីជីថលពង្រីកទំហំរហូតដល់ ១២,៣ អ៊ីញនិងអេក្រង់កម្សាន្ត ទំហំរហូតដល់ ១២,៣ អ៊ីញដូចគ្នា, រួមជាមួយកៅអីស្បែកអាចបញ្ជាដោយថាមពលអេឡិចត្រូនិច។

Toyota Hilux Travo 2026_official_BM_2 - Paul Tan's Automotive Newsប្រព័ន្ធថាមពល

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • រថយន្ត Hilux ជំនាន់ថ្មីនេះត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនជុំវិញពិភពលោក ដោយពាំនាំមកនូវជម្រើសទាំងម៉ាស៊ីនប្រើប្រេងចំហោះក្នុង (ICE) និងប្រើថាមពលអគ្គិសនីសុទ្ធ (BEV)។
  • សម្រាប់ប្រភេទចំហេះក្នុងគឺមានតែចំណុះ 2.8Lប៉ុណ្ណោះ ដោយដំណើរការដោយម៉ាស៊ីនម៉ាស៊ូត 1GD-FTV ចំណុះ ២,៨ លីត្រ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៤២០ញូតុនម៉ែត្រប៉ុណ្ណ៉ សម្រាប់ប្រភេទប្រើប្រអប់លេខដៃ ៦វគ្គ ចំណែកប្រើប្រអប់លេខស្វ័យប្រវត្តអាចផលិតកម្លាំងរមួល ៥០០ ញូតុនម៉ែត្រ  
  • ចំពោះ Toyota Hilux Travo ប្រើថាមពលអគ្គិសនីមានឈ្មោះថា Travo-e ដំណើរការដោយម៉ូរទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងអតិបរមាបាន ១៤៤ គីឡូវ៉ាត់ (kW) ឬ ១៩៦ សេះ និង អាគុយ Lithium-ion ទំហំ ៥៩,២ គីឡូវ៉ាត់ម៉ោង (kWh) អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រ ឬច្រើនជាងនេះដោយអាស្រ័យលើការបើកបរជាក់ស្តែង។ ចំណុចពិសេសមួយទៀតរបស់ម៉ូឌែលអគ្គិសនីនេះបានបំពាក់មកជាមួយ Diamond Guard ផ្តល់ការការពារដ៏រឹងមាំនៅផ្នែកខាងក្រោមដើម្បីការពារអាគុយរបស់រថយន្ដ អនុញ្ញាតឲ្យវាអាចបើកបរផ្លូវលំបាកឬចុះទឹកជម្រៅ ៥០០ និងដឹកបានទម្ងន់ ២ ០០០ គីឡូក្រាម។ បន្ថែមពីនេះរថយន្ដក៏គាំទ្រការសាកថ្ម AC និង DC ផងដែរ។

Toyota announces the all-new Hilux, including a first battery electric  version of the iconic pick-upប្រព័ន្ធជំនួយ និងគ្រប់គ្រង់ការបើកបរ

  • Hilux Travo បានបំពាក់មកជាមួយប្រព័ន្ធជំនួយការ Multi-Terrain Select ជំនួយដល់អ្នកបើកបរក្នុងការបើកបរផ្លូវលំបាកផងដែរ ដោយក្នុងនោះមាន Dirt, Sand, Mud, Rock និង Deep Snow Mode និង Multi-Terrain Monitor សម្រាប់បង្ហាញពីឧបសគ្គភ្លាម និងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ជំនាន់ថ្មីផងដែរ។
  • សម្រាប់ប្រព័ន្ធជើងក្រោម ផ្នែកខាងមុខប្រើស្លាបប្រជៀវឌុប ជាមួយបូម និងខាងក្រោយប្រភេទចន្ទៀស ជាមួយstabilizer bar

All-new Ninth-Gen Toyota Hilux Bows With ICE, BEV & FCEV Power | Carz  Automedia Malaysiaតម្លៃ

  • ក្នុងនោះ Hilux Travo មានទាំងជម្រើស 1បាំង និង 2បាំង និងជម្រើសម៉ូឌែលដូចជា Overland, preruner, 4TREX និងអគ្គិសនី Travo-e។ សម្រាប់ម៉ូឌែលចំហេះក្នុងតម្លៃចន្លោះចាប់ពីជាង 2ម៉ឺនដុល្លារ ដល់ជាង 4ម៉ឺនដុល្លារ តាមជម្រើសម៉ូឌែល ចំណែកអគ្គិសនីតម្លៃខ្ទង់ $46,000 នៅទីផ្សារបរទេស។ 
  • ទាំងនេះជាព័ត៌មានអំពីរថយន្តភីកអាប់ Hilux Travo ជំនាន់ថ្មីដែលបានបង្ហាញផ្លូវការនៅលើទីផ្សារបរទេស យ៉ាងណាមិញ សម្រាប់ទីផ្សារប្រទេសកម្ពុជាយើងពុំទាន់ដឹងនៅឡើយនោះទេ ថាជំនាន់ថ្មីនេះនឹងបង្ហាញនៅពេលណា ដូច្នេះមានរង់ចាំការប្រកាសពីក្រុមហ៊ុនផ្លូវការផ្ទាល់ផងដែរ។
ផ្ទាំងផ្សាយពាណិជ្ជកម្ម