តើត្រូវចំណាយប្រាក់ប៉ុន្មានហើយមានឯកសារអ្វីខ្លះ ទើបអាចផ្លាស់ប្ដូរផ្លាកលេខម៉ូតូពីរាជធានី-ខេត្ដ មកផ្លាកលេខកម្ពុជា?

សម្រាប់បងប្អូនប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត ដែលកំពុងបំពាក់ផ្លាកលេខរាជធានី-ខេត្ត តែងតែឆ្ងល់ថាពួកគាត់អាចបើប្ដូរពីផ្លាកលេខរាជធានី-ខេត្ត  មកជាផ្លាកលេខពិសេសផ្ទាល់ខ្លួន (កម្ពុជា) វិញបានដែរឬទេ ហើយបើប្ដូរបានត្រូវចំណាយអស់ប្រាក់ប៉ុន្មាននិងតម្រូវឲ្យមានឯកសារអ្វីខ្លះ?

Motorists wait at a traffic light on a street in Phnom Penh on January 11, 2021. (Photo by TANG CHHIN Sothy / AFP)

យោងតាមការលើកឡើងពីក្រសួងសាធារណការនិងដឹក បានបញ្ជាក់ច្បាស់ៗថា សម្រាប់អ្នកប្រើប្រាស់ទោចក្រយានយន្ត ត្រីចក្រយានយន្តអាចផ្លាស់ដូរផ្លាកលេខរាជធានី-ខេត្ដ មកផ្លាកលេខកម្ពុជា បានដោយក្នុងនោះតម្រូវឲ្យម្ចាស់ម៉ូតូ ម៉ូតូកង់បី ឬម៉ូតូកង់បួន ត្រូវបង់ថ្លៃ កម្រៃសេវាចុះបញ្ជីលេខពិសេសតម្លៃ ១២មុឺនរៀលនិងបង់ប្រាក់ តម្លៃ១លានរៀល  ដើម្បីរក្សាទុកលេខរាជធានី-ខេត្ត ចាស់បងប្អូន។

សម្រាប់ឯកការដើម្បីបំពេញបែបបទស្នើសុំរក្សាទុកលេខចុះបញ្ជី “រាជធានី-ខេត្ត” បងប្អូនត្រូវភ្ជាប់មកជាមួយនូវសំណុំឯកសារដូចជា ពាក្យសុំរក្សាទុកលេខចុះបញ្ជីយានជំនិះ,វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត) និងអត្តសញ្ញាណម្ចាស់កម្មសិទ្ធិ។

សម្រាប់ឯកសាររូបវន្តបុគ្គល៖ ជាពលរដ្ឋខ្មែរត្រូវមានភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច) រីឯជនបរទេស ត្រូវមាន លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្ន (ច្បាប់ដើមចេញដោយស្ថាប័នមានសមត្ថកិច្ច)។  សម្រាប់នីតិបុគ្គល៖ ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច) និងបណ្ណសម្គាល់យានជំនិះចាស់ និងផ្លាកលេខសម្គាល់យានជំនិះ (ច្បាប់ដើម)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងផ្សាយពាណិជ្ជកម្ម