Prior Design គឺជាក្រុមអ្នកឌីហ្សាញរថយន្តដែលមានមូលដ្ឋាននៅតំបន់ Lower Rhine (អាឡឺម៉ង់) ដែលមានឯកទេសឌីហ្សាញលើម៉ូដែល Porsche, Mercedes-Benz និងរថយន្ត Audi ។ ថ្មីៗនេះ Prior Design បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេល ឌីហ្សាញរថយន្តភីកអាប់របស់ Ford Ranger Series។
យោងតាម Prior Design កញ្ចប់ Wide Body អាចតម្លើងនៅលើរថយន្ត Ford គ្រប់ស៊េរីដែលផលិតចាប់ពីឆ្នាំ ២០១១ ដល់បច្ចុប្បន្ន ហើយសម្រាប់នេះ មានតម្លៃសរុប ៦ ៣០០ដុល្លារ ដែលចែកចេញជា ៨ផ្នែក។
រថយន្តនេះត្រូវបានបំពាក់ដោយកាងខាងមុខដែលមានការរចនាស្រដៀងនឹង Ford Raptor ។ ទន្ទឹមនឹងនេះ ផ្នែកខាងក្នុងបានធ្វើការអាប់ដេត និងបានផ្លាស់ប្តូរដៃចង្កូតថ្មី។ ចំណែកផ្នែកខាងក្រៅបានបំពាក់ជាមួយឡូហ្គោនៅខាងមុខ ដែលធ្វើពីសរសៃកាបូន ហើយចំពោះថាសកង់ អតិថិជនអាចជ្រើសរើសជាមួយទំហំ ១៨អ៊ីង និង ២០អ៊ីង។ ចំណែកផ្នែកខាងក្រោយបានបំពាក់ជាមួយកាងថ្មី ដែលមានភាពរឹងមាំជាងមុន និងបំពាក់ជាមួយ Spoiler ផងដែរ។