តើរថយន្តហាយប្រ៊ីតមួយទឹកមានតម្លៃថោកជាងរថយន្តអគ្គិសនីថ្មីដែរឬទេ?

តើរថយន្តហាយប្រ៊ីតមួយទឹកមានតម្លៃថោកជាងរថយន្តអគ្គិសនីថ្មីដែរឬទេ? ចម្លើយខាងក្រោមនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល។

  រថយន្ត Toyota Prius ឆ្នាំ2013-2015 រថយន្តអគ្គិសនី MG4 ឆ្នាំ2023
តម្លៃ $19,000 – $25,000 បង់ដំបូង $9,999 និងបង់ប្រចាំខែចាប់ពី $374 រយៈពេល​ 7ឆ្នាំ
កម្លាំង 134hp 201hp
ចំណុះធុងសាំង និងអាគុយ 45L 64kWh
តម្លៃ/Km $0.054 ($1.10 per liter) $0.031 ($11.20 per charge)
ថ្លៃសេវាកម្មថែទាំប្រចាំឆ្នាំ $500 – $700 $53 – $128
ប្រវែង បណ្តោយ4480 x ទទឹង1745 x កម្ពស់1490 បណ្តោយ4287 x ទទឹង1836 x កម្ពស់1504
ទំហំឃ្លុបក្រោយ 1121 លីត្រ 1177 លីត្រ
ការធានា គ្មាន រយៈពេល 5ឆ្នាំ ឬ 150,000Km

វាជាចំណេះដឹងទូទៅមួយដែលថាប្រសិនបើអ្នកចង់សន្សំប្រាក់បានច្រើននៅពេលទិញរថយន្តបន្ទាប់របស់អ្នក គឺអ្នកត្រូវទិញរថយន្តហាយប្រ៊ីតមួយទឹកដូចជារថយន្ត Toyota Prius ជាដើម។ សព្វថ្ងៃនេះអ្នកអាចទិញរថយន្ត Toyota Prius មួយទឹកស៊េរីឆ្នាំ២០១៣ ដល់២០១៥ ក្នុងតម្លៃចន្លោះពី ១៩ ០០០-២៥ ០០០ដុល្លារ អាស្រ័យលើលក្ខខណ្ឌរថយន្ត។ វាហាក់ដូចជាការទិញលក់ដ៏ល្អ ដោយសារតែអ្នកអាចមានការសម្រេចចិត្តដ៏ឆ្លាតវៃគ្រប់គ្រាន់ក្នុងការជ្រើសរើសលក្ខខណ្ឌដ៏ល្អបំផុតដើម្បីជៀសវាងការចំណាយលើការថែទាំខ្ពស់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ការទិញរថយន្តមួយទឹកគឺពិតជាមានហានិភ័យជាច្រើនរួមមានដូចជា រយៈចំងាយរថយន្តប្រើប្រាស់ច្រើន និងមិនដឹងអំពីប្រវត្តិរថយន្ត។ ហាងលក់រថយន្តមួយទឹកក៏មានសមត្ថភាពអាចផ្លាស់ប្តូររយៈចំងាយគីឡូរថយន្ត និងបិទបាំងអំពីការថែទាំដែលមិនយកចិត្តទុកដាក់ផងដែរ។ វាក៏មានហានិភ័យនៃប្រព័ន្ធសុវត្ថិភាពជាច្រើនជាមួយនឹងរថយន្តដែលមានប្រវត្តិគ្រោះថ្នាក់ពីមុនមកដែលអាចនឹងមានការជួសជុលមិនបានត្រឹមត្រូវទៀតផង។ រថយន្តទាំងនោះអាចជារថយន្តដែលមានគ្រោះថ្នាក់ឬបញ្ហាធ្ងន់ធ្ងរ ដែលត្រូវបានប្រមូលដោយក្រុមហ៊ុនធានារ៉ាប់រងនៅក្នុងបណ្តាប្រទេសផ្សេងៗទៀត។ ឈ្មួញដែលជាអ្នកលក់រថយន្តមួយទឹក គឺពិតជាមានការស្ទាក់ស្ទើរក្នុងការជូនដំណឹងដល់លោកអ្នកអំពីប្រវត្តិមិនល្អរបស់រថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ហាទាំងអស់នោះគឺអាចជៀសវាងបាន ប្រសិនបើលោកអ្នកសម្រេចចិត្តទិញរថយន្តថ្មី។ ក៏ប៉ុន្តែ ជាធម្មតារថយន្តថ្មីគឺអាចមានតម្លៃថ្លៃជាងរថយន្តមួយទឹក។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនMGបានផ្តល់ឱ្យអ្នកនូវជម្រើសដ៏សន្សំសំចៃ ជាមួយនឹងការផ្តល់កម្ចីល្អដែលលោកអ្នកអាចមានលទ្ធភាពជាមួយរថយន្តអគ្គិសនី MG4 របស់ពួកគេ។ មនុស្សភាគច្រើនមានការងឿងឆ្ងល់អំពីរថយន្តអគ្គិសនី ក៏ប៉ុន្តែឥឡូវនេះវាបង្ហាញឱ្យឃើញថា វាពិតជាមានការសន្សំសំចៃច្រើនជាងរថយន្តហាយប្រ៊ីត Hybrid។ ការសាកថាមពលអគ្គិសនីមួយពេញអស់តម្លៃត្រឹមតែ ១១,២ដុល្លារប៉ុណ្ណោះ។ ហើយនៅពេលបែងចែកតាមរយៈចម្ងាយបើកបររបស់រថយន្ត លោកអ្នកអាចចំណាយត្រឹមតែ ០,០៣១ដុល្លារក្នុងមួយគីឡូម៉ែត្រតែប៉ុណ្ណោះ។ ខណៈដែលរថយន្ត Toyota Prius អាច​មាន​រយៈ​ចម្ងាយ​បើកបរបានឆ្ងាយ តែតម្លៃប្រេងឥន្ធនៈនឹង​នាំ​ឱ្យអ្នកចំណាយ​រហូត​ដល់ ០,០៥៤ដុល្លារ​ក្នុង​មួយ​គីឡូម៉ែត្រ។ លោកអ្នកកាន់តែបើកបរ លោកអ្នកកាន់តែចំណេញជាមួយរថយន្តអគ្គិសនី។

កត្តាដ៏ធំមួយក្នុងការទិញរថយន្តអគ្គិសនីថ្មី គឺមានទំនុកចិត្តក្នុងការប្រើប្រាស់។ ហើយ MG គឺជាក្រុមហ៊ុនតែមួយគត់និងដំបូងគេដែលផ្តល់ទាំងការលក់ និងសេវាកម្មថែទាំក្រោយលក់លើរថយន្តអគ្គិសនីដែលមានស្រាប់ និងមានជាងជំនាញដែលបានបណ្តុះបណ្តាលជាផ្លូវការក្នុងការថែរទាំនិងជួសជុលរថយន្តអគ្គិសនី។ រថយន្ត MG4 ក៏បានភ្ជាប់មកជាមួយការធានាសេវាកម្មពីរោងចក្ររហូតដល់ 5 ឆ្នាំ ឬ ១៥ម៉ឺនគីឡូម៉ែត្រ ដែលធានានូវភាពជឿជាក់ក្នុងការប្រើប្រាស់ និងតម្លៃថែទាំក៏សមរម្យ។ ចំណុចនេះក៏ជួយរក្សាតម្លៃលក់បន្តបានខ្ពស់សម្រាប់រថយន្តអគ្គិសនីរបស់អ្នក ប្រសិនបើអ្នកចង់លក់ចេញវិញ។ ខណៈដែលក្រុមហ៊ុន Toyota មានភាពល្បីល្បាញដោយសារទំនុកចិត្តលើម៉ាកយីហោរបស់ពួកគេ ហើយរថយន្តហាយប្រីតស៊េរីចាស់ៗគឺមានប្រព័ន្ធបើកបរដ៏ស្មុគស្មាញរួមមានដូចជា: ម៉ាស៊ីន អាគុយ ម៉ូទ័រអេឡិចត្រិច និងប្រអប់លេខដែលអាចអន់ថយទៅតាមអាយុប្រើប្រាស់ផងដែរ។ ប្រព័ន្ធនីមួយៗក្នុងចំណោមប្រព័ន្ធទាំងនេះនឹងត្រូវចំណាយប្រាក់យ៉ាងច្រើន ដើម្បីជួសជុលឬផ្លាស់ប្តូរ ប្រសិនបើមានដំណើរការណាមួយខុសប្រក្រតី។ ហើយរថយន្តមួយទឹកក៏គ្មានអ្វីដែលនឹងត្រូវរ៉ាបរង់លើការធានាគុណភាព ដូចរថយន្តថ្មី MG4 នោះទេ។ ក្រុមហ៊ុនតូយ៉ូតាក៏នឹងមិនលក់គ្រឿងបន្លាស់ជាផ្លូវការឱ្យអ្នកទេ ប្រសិនបើរថយន្តមិនមែនទិញពីពួកគេ។

កំឡុងពេលថែទាំ គឺមិនមានផ្លាស់ប្តូរលើម៉ូទ័រអេឡិចត្រិចទេ ក៏ប៉ុន្តែយើងត្រូវផ្លាស់ប្តូរលើប្រេងប្រអប់លេខ និងសាធាតុរាវដូចជាប្រេងនិងទឹកថ្នាំស្អំធុងទឹកជាដើម។ ចំណុចនេះគឺមានន័យថា សេវាប្រចាំឆ្នាំមានតម្លៃប្រហាក់ប្រហែល ៥៣ដុល្លារប៉ុណ្ណោះសម្រាប់រថយន្តអគ្គិសនី MG4 និង ១២៨ដុល្លារសម្រាប់សេវាប្រចាំឆ្នាំលើគ្រឿងបន្លាស់ថែទាំបន្ថែមដូចជា ផ្លិតទឹក និងប្រេងហ្វ្រាំង។ ទោះជាយ៉ាងណាក៏ដោយ រថយន្ត Toyota Prius ប្រើប្រាស់ប្រព័ន្ធហាយប្រ៊ីតនៅតែមានម៉ាស៊ីនជាធម្មតា ដែលត្រូវការប្រើប្រាស់ប្រព័ន្ធប្រេងដូចជា ប្រេងម៉ាស៊ីន, តម្រងប្រេងម៉ាស៊ីន , តម្រងខ្យល់, ប៊ូស៊ី, និងតម្រងសាំង ដែលត្រូវការផ្លាស់ប្តូរជាប្រចាំតាមវេលាកំណត់។ ហើយបន្ទាប់ពីដល់រយៈពេលជាក់លាក់មួយផ្សេងទៀត គ្រឿងបន្លាស់សំខាន់ៗដូចជា: ខ្សែពានម៉ាស៊ីន, បូមប្រេង, បូមទឹក និងទឹកថ្នាំស្អំម៉ាស៊ីនក៏ត្រូវតែផ្លាស់ប្តូរដែរ ហើយសេវាកម្មនិងគ្រឿងបន្លាស់ទាំងអស់នោះអាចមានតម្លៃថ្លៃជាង ៥០០ដុល្លារទៅទៀត។

ដូច្នេះ ខណៈ​ដែលរថយន្តហាយប្រ៊ីតមួយទឹកអាចមានតម្លៃ​ថោក​ពេល​ទិញ​ដំបូង ប៉ុន្តែថ្លៃ​សេវាថែទាំនិងជួសជុល​អាច​នឹង​មានតម្លៃថ្លៃ ការចំណាយអស់ច្រើនលើសពីការ​រំពឹង​ទុករបស់អ្នក។ មិនតែប៉ុណ្ណោះ វានឹងធ្វើឱ្យតម្លៃលក់បន្តធ្លាក់ចុះយ៉ាងខ្លាំងទៅតាមស្ថានភាពប្រើប្រាស់របស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការនាំមុខគេសម្រាប់រថយន្តអគ្គិសនី MG4 នឹងធ្វើឱ្យអ្នកអាចសន្សំប្រាក់បានច្រើនពីការចំណាយលើការថែទាំនិងការជួសជុល។ លោកអ្នកថែមទាំងអាចជ្រើសរើសនូវលក្ខខណ្ឌក្នុងការកម្ចីទិញរថយន្តថ្មីទៀតផង ដោយការបង់ប្រាក់ដំបូងតិចនិងបង់ប្រចាំខែទាប ជាងការប្រើប្រាស់រថយន្តហាយប្រ៊ីតមួយទឹក។

ជាមួយនឹងពិភពលោកដែលកំពុងកំណត់ទិសដៅឆ្ពោះទៅកាន់ការប្រើប្រាស់មធ្យោបាយប្រកបដោយនិរន្តរភាព តាមរយៈការលើកទឹកចិត្តកាន់តែច្រើនឡើងក្នុងការគាំទ្រនូវបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថានដូចជារថយន្តអគ្គិសនីជាដើម។ ប្រទេសកម្ពុជាក៏កំពុងធ្វើឱ្យម្ចាស់រថយន្តអគ្គិសនីកាន់តែមានភាពងាយស្រួល និងផ្តល់នូវតម្លៃសមរម្យ។ រថយន្តហាយប្រ៊ីតចាស់ៗដែលមានតម្លៃថោក ក៏កំពុងក្លាយជាជម្រើសហួសសម័យនៅក្នុងសង្គមទំនើបនាពេលបច្ចុប្បន្ន ដោយសារមនុស្សភាគច្រើនបានរកឃើញនិងស្វែងយល់កាន់តែខ្លាំងពីអត្ថប្រយោជន៍ដ៏សំបូរបែបរបស់រថយន្តអគ្គិសនី។ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត គឺត្រូវបានគេរំពឹងថានឹងទទួលបាននូវបទពិសោធន៍បើកបរល្អប្រកបដោយសុវត្ថិភាពខ្ពស់ និងផាសុកភាពបំផុត ដែលផ្តល់អត្ថប្រយោជន៍ទាំងខ្លួនអ្នក និងសហគមន៍របស់អ្នក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម