តើហេតុផលអ្វីដែលធ្វើអោយម៉ូតូ Royal Enfield ក្លាយជាជម្រើសម៉ូតូដែលល្អបំផុត?

នៅពេលអ្នកធ្វើការទិញម៉ូតូ តើរឿងអ្វីខ្លះដែលអ្នកគិតមុនដំបូងគេ? អ្នកប្រហែលផ្តោតសំខាន់លើចំណុចបីយ៉ាងនេះ៖ គុណភាព/ការរចនា ការសន្សំសំចៃ និងតម្លៃ។ គុណភាពនិងការរចនានៃផលិតផលជាកត្តាទីមួយដែលអ្នកត្រូវគិតព្រោះវាបង្ហាញពីរយ:ពេលនៃការប្រើប្រាស់ក្រោយពេលអ្នកទិញវាហើយវាក៏ជាអ្វីដែលធ្វើឱ្យអ្នកសំរេចចិត្តទិញនៅពេលឃើញភ្លាមបូករួមជាមួយនឹងការរចនារបស់វាផងដែរ។ ជាមួយនិងការកើនឡើងនៃតំលៃប្រេងឥន្ទនះបានចោទជាបញ្ហាក៏ដូចជាការព្រួយបារម្ភសម្រាប់ម្ចាស់ម៉ូតូគ្រប់គ្នាផងដែរ។ ជាពិសេសសម្រាប់អ្នកធ្វើការដែលប្រើប្រាស់ម៉ូតូជាមធ្យោបាយធ្វើដំនើរប្រចាំថ្ងៃ កត្តាសាំងសម្រាប់ការសន្សំសំចៃជាចំនុចមួយដែលពួកគាត់ត្រូវគិត។ ចុងក្រោយអ្នកត្រូវគិតពីតម្លៃរបស់វា តើអ្នកអាចមានលទ្ធភាពទិញម៉ូតូដែលអ្នកចូលចិត្តបានឬទេ? ជាលទ្ធផលអ្នកនឹងមានការភ្ញាក់ផ្អើលចំពោះម៉ូតូ Royal Enfield ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើលក្ខណ:សំខាន់ទាំងបីចំណុចនេះ និងកាន់តែពិសេសទាក់ទងទៅនឹងគុណភាពនៃការផលិតរបស់វាដោយផ្ទាល់។

ម៉ូតូ Royal Enfield ពិតជាម៉ូតូដែលបានត្រួសត្រាយផ្លូវដ៏ល្អនិងត្រឹមត្រូវតាំងពីដំបូងជាមួយនិងការសម្រិតសម្រាំងផលិតអំពីលោហះដែកដំបូងមកម្លេះ។ ដែកដែលមានគុណភាពជាមួយនឹងការបាញ់ថ្មាំពណ៌ដែលនឹងមិនច្រេះ ជាមួយការគិតដ៏ម៉ត់ចត់ អតិថិជននឹងមិនចាំបាច់ព្រួយបារម្ភច្រើនទេថាម៉ូតូនឹងងាយខូច ឬងាយច្រែះ ព្រោះត្រូវចាំថាសម្រាប់ម៉ូតូ Royal Enfield អ្វីដែលបានធ្វើឡើងដោយភាពជោគជ័យ វាមិនមែនធ្វើឡើងដោយភាពងាយស្រួលនោះឡើយ។ ជាឧទាហរណ៍ជាក់ស្តែងដែលមានស្រាប់ផលិតផលដែលផលិតដោយក្រុមហ៊ុន Royal Enfield យើងអាចក្រឡេកមើលទៅកាន់ប្រវត្តិសាស្រ្ត ក្នុងកំឡុងពេលសង្គ្រាមលោកលើកទី ២ ក្រុមហ៊ុនបានផ្គត់ផ្គង់ម៉ូតូទៅកា​ន់កងទ័ពឆ័ត្រយោងរបស់ចក្រភពអង់គ្លេស ជាមួយម៉ូតូដែលសាងសង់ដើម្បីទម្លាក់ចេញពីយន្តហោះ ដោយត្រូវបានគេហៅថា“ Flying Flea” ។ បន្ថែមពីនេះក៏បានផ្គត់ផ្គង់ម៉ូតូរបស់ខ្លួនដល់កងទ័ពអង់គ្លេស និង RAF ជាមួយម៉ូដែល Bullet (ផលិតឡើងក្នុងឆ្នាំ ១៩៣១)ផងដែរ។ នៅឆ្នាំ ១៩៤៨ ម៉ូតូ Bullet បានក្លាយជាម៉ូតូជនជាតិអង់គ្លេសដំបូងគេ ដែលបំពាក់ជាមួយស៊ុម Swingarm ខាងក្រោយ ដោយផ្តល់នូវសម្ថភាពជិះនៅលើផ្លូវដ៏លំបាក(Off-Road)យ៉ាងល្អឥតខ្ចោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយការផលិតម៉ូតូជាង ១លានគ្រឿងក្នុងមួយឆ្នាំ Royal Enfield ដើតួរយ៉ាងសំខាន់ក្នុងទីផ្សារម៉ូតូ សម្រាប់ការរចនាយ៉ាងពិតប្រាកដ។ នេះមិនមែនជាការងាយស្រួលនោះទេ ដែល Royal Enfield ត្រូវព្យាយាមរក្សាជំហររបស់ខ្លួនដោយមិនអោយមានភាពច្រំដែល និងស្វែងរកនូវការផ្លាស់ប្តូរថ្មីៗសមស្រមនឹងសម័យកាលបច្ចុប្បន្ន។ ជាមួយការពិត ក្នុងការជម្រុញអោយយុវជនចូលចិត្តម៉ូតូ គឺជាគន្លឹះមួយសម្រាប់ឧស្សាហកម្មទាំងមូលផងដែរ វាត្រូវបានមើលឃើញថាជាការផ្លាស់ប្តូរដ៏ល្អមួយសម្រាប់អតិថិជនក្មេងៗ ជាមួយនឹងម៉ូឌែល Interceptor និង Continental GT ដោយសារម៉ូឌែលទាំងពីនេះធ្វើអោយក្មេងៗវ័យជំទង់ចូលចិត្តព្រោះមានតំលៃសមរម្យ និងងាយស្រួលក្នុងការបន្ថែមស្ទីលថ្មី(Customized)បន្ថែមផងដែរ។ ទន្ទឹមនឹងនេះផងដែរប្រសិនបើអ្នកប្រើប្រាស់មធ្យោបាយធ្វើដំនើរដោយម៉ូតូជារៀងរាល់ថ្ងៃ អ្នកអាចសំលឹងមើលម៉ូឌែល Classic 350 រឺ Meteor 350 ជាមួយនិងកម្រិតត្រឹម ២,៥ លីត្រកន្លះក្នុងរយះចំងាយ ១០០ គីឡូម៉ែត្រ។ ជាទូទៅម៉ូតូ Royal Enfield មានការសន្សំសំចៃសាំងច្រើនសូម្បីតែម៉ូតូប្រភេទ off-road, Royal Enfield Himalayan 411។

Royal Enfield គឺជាយីហោផលិតម៉ូតូជាលក្ខណ: សកល ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩០១ មកម្លេះ។ ជាមួយនឹងទំហំនៃសេដ្ឋកិច្ច Royal Enfield បានផ្តល់នូវតម្លៃម៉ូតូរបស់ខ្លួនក្នុងតម្លៃចាប់ផ្តើមពី ៣ ៩០០ ដុល្លារទៅ ៥ ៦០០ ដុល្លារ ដែលជាតំលៃទាបប្រសិនបើប្រៀបធៀបជាមួយនិងម៉ាកយីហ៊ោម៉ូតូធំផ្សេងទៀត។ គួរឱ្យភ្ញាក់ផ្អើលក្នុងការនិយាយអំពីតម្លៃសមរម្យនេះ អ្នកក៏នឹងទទួលបានការផ្តល់ជូនពិសេសពីក្រុមហ៊ុនដូចជា ការបញ្ចុះតម្លៃ, ការដូរជាច្រើន នឹងកាន់តែពិសេសគឺសេវាកម្មរោងជាង (Service Center) ដែលមានភាពរួសរាយរាក់ទាក់និងជួយដោះស្រាយរាល់បញ្ហាម៉ូតូរបស់អតិថិជនជានិច្ច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម