ព្រឹត្តិការណ៍ GUMBALL 3000 គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដែលប្រមូលផ្តុំទៅដោយរថយន្ត Supercar និងកំពូលរថយន្តប្រណិតៗ ពីសំណាក់ជនមានឥទ្ធិពល ធុរជន កីឡាករ និងកំពូលតារាលំដាប់ពិភពលោក ដែលធ្វើដំណើរឆ្លងកាត់ពីទ្វីបមួយទៅទ្វីបមួយជុំវិញពិភពលោក ដែលមានរយ:ចម្ងាយសរុប ៣០០០ម៉ាយ៍។
ជាក់ស្តែងក្នុងឆ្នាំ២០២៤ នេះព្រឹត្តិការណ៍ GUMBALL 3000 ក៏មានការឆ្លងកាត់ប្រទេសកម្ពុជាផងដែរ ដែលធ្វើដំណើរចេញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា ប្រទេសថៃ និងបញ្ចប់នៅប្រទេសសឹង្ហបុរី។ ហើយសម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ជាអ្នកឧបត្ថមធំផ្លូវការផងដែរ។
នៅក្នុងនោះព្រឹត្តិការណ៍ដែលនឹងមានវត្តមាននៅកម្ពុជានៅថ្ងៃទី ១៥-១៦-១៧ ដែលរៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងមានការចូលរួមពីសំណាក់ម្ចាស់ Supercar, Hypercar និងក្រុមហ៊ុនល្បីៗ រួមទាំងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ផងដែរ។
ជាមួយការចូលរួមព្រឹត្តិការណ៍អន្តរជាតិនេះ តំណាងមកពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) បានបង្ហាញចេញនូវវត្ថុបំណងសំខាន់ៗចំនួនធំៗ ២ ដែលធ្វើអោយខ្លួនសម្រេចចិត្តចូលរួមក្នុងព្រឹត្តិការណ៍នេះ៖
- ចូលរួមជំរុញវិស័យទេសចរណ៍ និងកេត្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក អោយកាន់តែរីកសុះសាយ ដែលព្រឹត្តិការណ៍នេះនឹងបើកឳកាសអោយវិនិយោគគិនឯកជន បរទេស និងនៅក្នុងស្រុកមានការជួបជុំគ្នា លើសពីនេះការបង្កើតកំណត់ត្រាពិភពលោក Gennies World Record នៅខាងមុខប្រាសាទអង្គរវត្ត
- ចូលរួមគាំទ្រ និងរៃអង្គាសទឹកប្រាក់ចូលរួមសប្បុរសធម៌ ដើម្បីបរិច្ចាគទៅកាន់មន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាប
គួរបញ្ជាក់ថាដែរ ទិសដៅធ្វើដំណើរសម្រាប់កម្មវិធី GUMBALL 3000 នៅកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៥-១៦-១៧ ខែកញ្ញា ឆ្នាំ ២០២៤ ដែលដំណើរការចាប់ពី៖
- ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤
- បើកបរពីបាវិតទៅភ្នំពេញ
- ចំណតនៅវិមានឯករាជ្យភ្នំពេញ
- ការប្រគំតន្ត្រីនៅវត្តបទុមវតី
- ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤
- បើកបរពីភ្នំពេញទៅសៀមរាប
- ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤
- ការតាំងបង្ហាញរថយន្តនៅមុខប្រាសាទអង្គរវត្ត ដើម្បីបំបែកកំណត់ត្រាពិភពលោក
- បើកបរពីសៀមរាបទៅច្រកទ្វារ ប៉ោយប៉ែត
កុំភ្លេចចូលរួមជាមួយក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) អោយបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍ Pre-Event
- ថ្ងៃទី៣១ ខែសីហា ទីតាំងនៅបរិវេណ សួនព្រះរាជដំណាក់ ម៉ោង៥:៣០ល្ងាចតទៅ
- ថ្ងៃទី ០១ ខែកញ្ញា ទីតាំងនៅបរិវេណ អាកាសយានដ្ឋានសៀមរាបចាស់ ម៉ោង ៧:០០ – ១២:០០ព្រឹក៕