ក្នុងអំឡុងពេលនៃការីករាលដាលនៃជំងឺកូវីដ១៩នេះ មនុស្សជាច្រើនស្វែងរករថយន្តថ្មីដែលផ្តល់ជូននូវតម្លៃល្អរួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ។ រថយន្តប្រភេទ SUV គឺជាប្រភេទរថយន្តដែលមានភាពពេញនិយម ហើយសាកសមសម្រាប់រាល់ការបើកបរ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តថ្មីសម្រាប់គ្រួសារអ្នក យើងខ្ញុំសូមចែករំលែកនូវពត៌មានលម្អិតរបស់រថយន្តពីរម៉ូឌែលគឺ MG HS និង Ford Territory។ វាពិតជាល្អសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ មានតម្លៃសមរម្យ ងាយស្រួលប្រើនិងមានផាសុកភាព។
Ford Territory បានរចនាចង្កៀងមុខជាមួយអំពូលប្រភេទ LED ដែលទទួលបានពន្លឺភ្លឺច្បាស់ និងត្រូវបានបំពេញបន្ថែមដោយអំពូលកាត់អ័ព្ទដ៏ស្រស់ស្អាត។ ម៉ូឌែលនេះមានតម្លៃចាប់ពី ៤៦ ៩០០។ វាមាន កំពស់ ១ ៧១៦ mm, ប្រវែងបណ្តោយ ៤ ៨៨៣mm, ទទឹង ១៨៩៨mm។ Ford Territory បានបំពាក់ដោយម៉ាស៊ីន EcoBoost ចំណុះ ១,៥លីត្រ ដែលផ្តល់នូវកម្លាំង ១៤៣PS និង ២២៥Nm នៃកម្លាំងរមួល ហើយបញ្ជូនថាមពលទៅកង់ខាងមុខតាមរយៈប្រអប់លេខCVT។ ថាមពលដែលផ្តល់នេះគឹវាតូចជាង MG HS បន្តិច។ ផ្នែកខាងក្នុងនៃ Ford Territory បានរចនាឡើងជាពណ៌ខ្មៅដែលពិតជាល្អសម្រាប់អ្នកដែលមានសត្វចិញ្ចឹមតូចៗ ប៉ុន្តែប្រហែលជាវាអាចនឹងក្តៅបន្តិច ប្រសិនបើអ្នកទុកឡានអ្នកចោលនៅក្រោមពន្លឺព្រះអាទិត្យព្រោះពណ៌ខ្មៅរាងស្រូបកម្តៅបន្តិច។ Ford Territory ផ្តល់ជូននូវមុខងារស្តង់ដារជាច្រើនដូចជា: ប្រព័ន្ធសោរឆ្លាតវៃsmart key, ចង្កៀងប្រភេទLED, ដំបូលលើ Panoramic Sunroof, Follow me home, ប្រព័ន្ធកម្សាន្ត Bluetooth និង Apple CarPlay។ ក្រុមហ៊ុន Ford ក៏បានផ្តល់ជូនការធានារយៈពេល៣ឆ្នាំ ឬ ១០០,០០០ គីឡូម៉ែត្រ សម្រាប់ម៉ូឌែល Territory របស់ពួកគេផងដែរ។
ភាពទំនើប, ភាពឆ្លាតវៃ និងផាសុកភាពនៃផ្នែកខាងក្នុងរបស់រថយន្ត MG HS គឺអាចធានាជូនលោកអ្នកបានថារាល់ការធ្វើដំណើរគឺពិតជារីករាយអមជាមួយបទពិសោធន៍ថ្មីៗ។ ផ្នែកខាងក្នុងរបស់ MG HS ត្រូវបានភ្ជាប់មកជាមួយកៅអីស្បែកពណ៌ត្នោតខ្ចីដែលពិតជាស្រស់ស្អាតនិងលេខធ្លោ។ ដោយការរួមបញ្ចូលគ្នានូវគុណភាពខ្ពស់ជាមួយនឹងតម្លៃពិតសេស បានធ្វើឱ្យក្រុមហ៊ុនMGផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពប្រណិតរួមដោយតម្លៃសមរម្យ ក្នុងតម្លៃត្រឹមតែ ៤០ ៨៨៨។ MG HS មានកម្ពស់ ១ ៦៦៤mm, ប្រវែងបណ្តោយ ៤ ៥៧៤mm, ទទឹង ១ ៨៧៦mm។ ទោះបីប្រវែងទំហំរបស់វាតូចជាងFord Territory បន្តិចមែន ប៉ុន្តែ MG HS បានបន្ថែមមកជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយគឺការបំពាក់នូវម៉ាស៊ីនតួបូចំណុះ ១,៥លីត្រ ដែលផ្តល់កម្លាំងខ្លាំង ១៦២សេះ និង ២៥០Nm នៃកម្លាំងរមួល ដែលកម្លាំងនេះគឺខ្លាំងជាង Ford Territory ។ MG HS ក៏បានផ្តល់ជូនអ្នកប្រើប្រាស់នូវលក្ខណៈពិសេសក៏ឆ្លាតវៃនិងងាយស្រួលដូចជា: smart key with push start engine, កញ្ចក់ក្តោបអូតូ, ដំបូលលើបែបPanoramic Sunroof, ចង្កូតរថយន្តបំពាក់ដោយស្បែក, កៅអីអ្នកបើកបរអូតូ, ហ្វ្រាំងដៃអេឡិចត្រូនិចអមដោយប្រព័ន្ធAutohold, អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញភ្ផាប់ជាមួយ Apple CarPlay និងBluetooth, សេនស័រនិងកាមេរ៉ាក្រោយជំនួយពេលចត រួមនឹងមុខងារផ្សេងៗទៀត។ ក្រុមហ៊ុនក៏ផ្តល់ជូននូវការធានារយៈពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ សម្រាប់ MG HS។
អ្វីដែលអ្នកត្រូវការក្នុងពេលប្រើប្រាស់រថយន្ត គឺបានផ្តល់ជូនដោយរថយន្តទាំងពីរម៉ូឌែលខាងលើ ដែលលោកអ្នកអាចឃើញពីតម្លៃ, កម្លាំង និង ការរចនារូបរាងខាងក្រៅ ឬ ផ្នែកខាងក្នុង។ លោកអ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗពីរថយន្តប្រភេទSUVខាងលើនេះដែលកំពុងមានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចបើកសាកល្បង ឬ សួរពត៌មានលម្អិតពីក្រុមហ៊ុនលក់រថយន្តផ្លូវការបាន។