តើអ្វីទៅជា TSS ឬ LSS?

TSS គឺជាមានពាក្យពេញទាក់ទងទៅនឹងប្រពន្ធសុវត្ថិភាព Toyota Safety Sense ហើយ LSS សំដៅលើ Lexus Safety Sense ដែលប្រពន្ធទាំងពីរនេះមានមុខងារដូចគ្នាដោយខុសគ្នាមួយបំពាក់នៅលើរថយន្ត Toyota (TSS) និង មួយនៅលើរថយន្ត Lexus (LSS) ដែលមានមុខងារដូចខាងក្រោម៖

  • Pre-Collision System with Pedestrian Detection ដំណើរការដោយកាម៉េរាមុខ និងប្រព័ន្ធរ៉ាដា ធ្វើការចាប់ហ្វ្រាំងដោយស័្វយប្រវត្តិ ប្រសិនបើមានឧបសគ្គនៅខាងមុខឆ្លងកាត់ ឬនៅពីមុខ។
  • Lane Departure Alert ផ្តល់សញ្ញាពេលលោកអ្នកបើកបរខុសគន្លងផ្លូវ
  • Automatic High Beams ធ្វើការដំឡើង និងទំលាក់ (ហ្វា/កូដ)ភ្លើងដោយស្វ័យប្រវត្តិ
  • Dynamic Radar Cruise Control ប្រព័ន្ធកំណត់ល្បឿនស្វ័យប្រវត្តិ ដោយធ្វើការបន្ថយ និងដំឡើងល្បឿនរថយន្តដែលបានកំណត់ដោយស្វ័យប្រវត្តិ ដែលផ្តល់នៅគម្លាតសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ។
  • Road Sign Assist ចាប់យកស្លាកសញ្ញានៅលើដងផ្លូវដូចជា ស្លាកសញ្ញាកំណត់ល្បឿនបើកបរ ស្លាកសញ្ញាហាមចូលផ្សេង… ដែលបង្ហាញអោយឃើញនៅលើអេក្រង់ពហុព័ត៍មាន ​MID ។ អាចទស្សនាវីដេអូខាងក្រោម៖
  • Lane Tracing Assist មិនអោយរថយន្តចាកពីគន្លងផ្លូវ និងចូលគន្លងដោយស្វ័យប្រវិត្ត សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម