តោះមកដឹងតម្លៃលក់ផ្លូវការរបស់ Lexus TX ស៊េរីឆ្នាំ ២០២៤ ទាំង ៨ ម៉ូដែល

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus ប្រចាំនៅសហរដ្ឋអាមេរិក បានធ្វើការប្រកាសបញ្ចេញតម្លៃលក់ជាផ្លូវការនៅរថយន្ត Lexus TX ជំនាន់ទី ១ ស៊េរីឆ្នាំ ២០២៤ មានរហូតទៅដល់ ៨ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៥៥ ០៥០ ដុល្លារ ដល់ ៧២ ៦៥០ ដុល្លារ បូករួមជាមួយតម្លៃដឹកជញ្ចូន ដែលមានតម្លៃចាប់ផ្តើមថ្លៃជាង Toyota Grand Highlander ជាង ១១ ០០០ ដុល្លារ ដែលមានតម្លៃ ៤៤ ៤៦៥ ដុល្លារ ។

Lexus TX គឺជារថយន្តប្រភេទ SUV កាប៊ីន ៣ ជួរ ចុងក្រោយបង្អស់ដែលផលិតឡើងនៅលើគ្រោងឆ្អឹង GA-K platform មានប្រវែងតួខ្លួនសរុប ៥ ១៥៩ ម.ម ទទឹង ១ ៩៨៩ ម.ម កំពស់ ១ ៧៨១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៤៩ ម.ម ។ លើសពីនេះ ក៏មានបំពាក់មកជាមួយជំនួយការអ្នកបើកបរ Lexus Safety system+ 3.0 ជាស្តង់ដារតែម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ Lexus TX ស៊េរីឆ្នាំ ២០២៤ ទទួលបានជម្រើសម៉ាស៊ីនហូតដល់ទៅ ៣ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Turbo អាចផលិតកម្លាំងបាន ២៧៥ សេស និងកម្លាំងរមួល ៤២៩ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ ជាមួយកម្រិតស៊ីប្រេង ១១ លីត្រ/១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីនកូនកាត់ Hybrid ចំណុះ ២,៤ លីត្រ Turbo អាចផលិតកម្លាំងបាន ៣៦៦ សេស និងកម្លាំងរមួល ៥៥៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រភេទបើកបរប៉ុង ២ Direct4 AWD ជាមួយកម្រិតស៊ីប្រេងចន្លោះ ៩ ទៅ ១០ លីត្រ/១០០ គីឡូម៉ែត្រ
  • ម៉ាស៊ីន Plug-in hybrid ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ៤០៦ សេស ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទ CVT ប្រភេទបើកបរប៉ុង ២ Direct4 AWD ជាមួយកម្រិតស៊ីប្រេងចន្លោះ ៧ លីត្រ/១០០ គីឡូម៉ែត្រ នឹងអាចបើកបរបានចម្ងាយ ៥៣ គីឡូម៉ែត្រដោយប្រើប្រាស់ថាមពលអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម