នៅក្នុងយុគសម័យនៃការរុករកតាមរយៈផែនទីឌីជីថល វាហាក់ដូចជាចម្លែកដែលប្រព័ន្ធរុករកបច្ចុប្បន្ននៅក្នុងម៉ូតូភាគច្រើននៅតែពឹងផ្អែកលើវិធីបែបបុរាណដូចជាបង្រៀនមនុស្សថ្លង់តាមរយះភាសាកាយវិការ (Manual Method)។ ជារឿយៗអ្នកជិះម៉ូតូត្រូវទិញគ្រឿងបន្លាស់ GPS មួយទៀតដើម្បីទទួលបានការណែនាំនៅលើផ្ទាំងនាឡិកាស្ទង់។ក្នុងករណីខ្លះអ្នកជិះម៉ូតូ អាចកំណត់ទិសដៅបានត្រឹមតែនៅលើស្មាតហ្វូនរបស់ពួកគេតែប៉ុណ្ណោះ ដូច្នេះពួកគេត្រូវភ្ជាប់ទូរស័ព្ទទៅផ្ទៃម៉ូតូខាងមុខ ឬ ឈប់អែបកៀនផ្លូវសិន ដើម្បីមើលថាតើពួកគេកំពុងធ្វើដំណើរលើផ្លូវដែលត្រូវគោលដៅពួកគេចង់ទៅដល់ដែររឺទេ។ ចំពោះបញ្ហានេះ Royal Enfield បានផ្តល់នូវដំណោះស្រាយដ៏អស្ចារ្យ និងប្លែក សម្រាប់អ្នកជិះម៉ូតូទាំងអស់គ្នា!
បញ្ហាដែលបានរៀបរាប់ខាងលើ ត្រូវបានផ្លាស់ប្តូរនៅពេលដែល Royal Enfield ណែនាំបច្ចេកវិទ្យាត្រួសត្រាយផ្លូវដែលមានឈ្មោះថា Royal Enfield Tripper navigation នៅលើម៉ូឌែលចុងក្រោយរបស់ខ្លួនគឺ Meteor 350។ Royal Enfield Tripper ជាឧបករណ៍បង្ហាញផ្លូវ និងស្ទង់មើលទិសទី រួមទាំងទិសដៅ ក្នុងពេលវេលាជាក់ស្ដែង ដោយត្រូវបានបង្កើតឡើងភ្ជាប់ជាមួយនិង Google Maps។ ឧបករណ៍ Tripper នឹងបង្ហាញផ្លូវដែលល្អបំផុត ដើម្បីទៅដល់គោលដៅដោយប្រើ Google Maps វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរ ដែលនេះជាលើកដំបូងហើយសម្រាប់ម៉ូតូដែលផលិតនៅប្រទេសឥណ្ឌា។ ដោយភ្ជាប់ជាមួយ Royal Enfield App ទៅនឹងស្មាតហ្វូនរបស់អ្នកបើកបរ ឧបករណ៍ Tripper គឺងាយស្រួលមែនទែន ដោយវាផ្តល់នូវព័ត៌មានដែលអ្នកត្រូវការបានច្បាស់លាស់ និងមានប្រសិទ្ធិភាព ក្នុងពេលដែលអ្នកត្រូវបង្កើនការប្រុងប្រយ័ត្នក្នុងពេលបើកបរ និងកាត់បន្ថយការជិះវង្វេងផ្លូវរឺខុសផ្លូវជាដើម។
Royal Enfield Tripper ផ្ដល់ជំនួយសម្រាប់ទិសដៅតាមពេលវេលាជាក់ស្ដែង ជួយឱ្យមានភាព ងាយស្រួលក្នុងការ រុករក ស្ទង់មើលទិសទី រួមទាំងទិសដៅ ដោយមិនរំខានដល់បទពិសោធន៍ជិះដែលងាយស្រួល និងរីករាយរបស់អ្នក។ Tripper ត្រូវបានចែកចេញពីរផ្នែក ដោយមួយផ្នែក គឺបង្ហាញនៅលើកុងទ័រម៉ូតូ និងមួយផ្នែកទៀតគឺនៅក្នុង Royal Enfield App លើទូរស័ព្ទស្មាតហ្វូនរបស់អ្នកជិះ។លោក Pawan Kakwani ប្រធានផ្នែកឌីជីថល និងវិភាគនៃ Royal Enfield បានមានប្រសាសន៍ថា៖ «កម្មវិធីនៅលើទូរស័ព្ទ ធានាថាការធ្វើរុករក និងស្ទង់មើលទិសទី នៅតែបន្តដំណើរការបើទោះបីជាអ្នកជិះម៉ូតូកំពុងឆ្លងកាត់តំបន់ដែលគ្មានបណ្ដាញសេវាក៏ដោយ។
Royal Enfield បានចំណាយពេលវេលា និងការខំប្រឹងប្រែងជាច្រើនដើម្បីធ្វើឱ្យឧបករណ៍វាស់ស្ទង់មួយនេះ ឱ្យមានលក្ខណៈសាមញ្ញ និងច្បាស់លាស់បំផុត ជាមួយនឹងការដាក់បញ្ចូលក្នុង Google Maps ក្នុងប្រទេស ឬតំបន់។ ជាមួយភាពច្បាស់លាស់ ឧបករណ៍នេះផ្តល់ឱ្យអ្នកជិះទាំងអស់នូវរាល់ព័ត៌មានដែលពួកគេត្រូវការ ដើម្បីធ្វើការសម្រេចចិត្តបានត្រឹមត្រូវក្នុងពេលដំណើរលើដងផ្លូវ។ ជាមួយគ្នានេះការ feedback ពីអ្នកជិះ ត្រូវបានយកទៅប្រើប្រាស់ក្នុងដំណាក់កាលនៃការបង្កើតឧបករណ៍ដែលជារបស់ខ្លួនឯង។ ជាលទ្ធផល Royal Enfield Tripper អាចផ្ទុកបានរហូតដល់ ២០ ទិសដៅនៃផ្លូវខុសៗគ្នា ដូច្នេះអ្នកជិះម៉ូតូអាចបង្កើតការធ្វើដំណើរបានយ៉ាងងាយស្រួល។
លោក Matthew Cardenas នាយកគ្រប់គ្រងការផលិត Tripper Navigation បានមាន ប្រសាសន៍ថា៖ « ឧបករណ៍ Tripper ត្រូវបានរចនាឡើងដើម្បីផ្តល់ទិសដៅងាយៗដូចជា បត់ឆ្វេង បត់ស្នាំ ឬរង្វង់មូល។ ប៉ុន្តែនៅពេលដែលអ្នកជិះជិតដល់ទិសដៅដែលបង្ហាញ នោះវានឹងចាប់ផ្ដើមលោតសញ្ញាព្រួញមក ដើម្បីឱ្យអ្នកដឹងថា កាន់តែខិតជិតដល់ទិសដៅនោះហើយ។ បន្ទាប់មកនៅពេលដែលមកដល់ទិសដៅនោះ វានឹងចាប់ផ្តើមបញ្ចេញពន្លឺភ្លែតៗជាសញ្ញា ដើម្បីទាញយកការចាប់អារម្មណ៍របស់អ្នក និងរំលឹកអ្នកថាអ្នកមានដំណើរទៅមុខទៀត ហើយនឹងទិសដៅដែលអ្នកត្រូវឆ្លងកាត់។ ដូច្នេះហើយ វាមិនមានការរំខាន និងបង្កភាពរញ៉េរញ៉ៃដល់អ្នកជិះ ធ្វើឱ្យវង្វេងនោះឡើយ។ វាគឺជា ឧបករណ៍វាស់ស្ទង់តាមរយៈកង់ម៉ូតូទាំងពីរដ៏ល្អបំផុត »។
ចាប់តាំងពី Tripper ភ្ជាប់ជាមួយនឹង Google Locations និង Google Places អ្នកជិះម៉ូតូរបស់ Royal Enfield អាចស្វែងរកទិសដៅណាមួយដែលល្អបំផុតនៅទូទាំងពិភពលោក។ ជាមួយគ្នានេះជិះ Meteor 350 ពួកគេពិតជាអាច “ចេញពីគន្លងផ្ទះរបស់ពួកគេ” ស្វែងរកតំបន់ ដោយមិនចាំបាច់ភ័យព្រួយខ្លាចវង្វេង។
លោក Vimal Sumbly ប្រធានអាជីវកម្ម APAC នៃ Royal Enfield មានប្រសាសន៍ថា៖ « Royal Enfield Tripper គឺជាភស្ដុតាងដែលបង្ហាញថា យើងនឹងមិនបញ្ឈប់ការច្នៃប្រឌិតដើម្បីបង្កើតបទពិសោធន៍ជិះកាន់តែប្រសើរសម្រាប់អ្នកជិះនៅជុំវិញពិភពលោកឡើយ។ យើងជឿជាក់ថាបច្ចេកវិទ្យានេះ នឹងក្លាយជាស្តង់ដារឧស្សាហកម្មថ្មី សម្រាប់ឧស្សាហកម្មយានយន្តជាពិសេសយានយន្តកង់ពីរ។ យើងសង្ឃឹមថា មុខងារនេះនឹងជម្រុញឱ្យអ្នកជិះចេញពីគន្លងរបស់ពួកគេ រីករាយនឹងការជិះដ៏រីករាយ និងងាយស្រួលជាមួយ Meteor 350 និងទទួលបទពិសោធន៍នៃការជិះម៉ូតូបែប Pure Motorcycling »។
Tripper មានភាពងាយស្រួលក្នុងការប្រើប្រាស់ណាស់ ដោយគ្រាន់តែអនុវត្តតាមជំហានខាងក្រោម៖
- ភ្ជាប់ទៅកម្មវិធី Royal Enfield Tripper
- បញ្ឆេះម៉ូតូ បន្ទាប់មកអ្នកនឹងមានលោតពាក្យថា logo Royal Enfield ចេញមកនៅលើអេក្រង់ហើយវានឹងអោយអ្នកដឹងថាវាកំពុងព្យាយាមភ្ជាប់ជាមួយទូរស័ព្ទរបស់អ្នកហើយ
- ចុច “Connect to My Display”
- ដាក់គោលដៅ/ទីកន្លែងដែលអ្នកចង់ទៅបន្ទាប់មកចុចពាក្យ “Navigate”
សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលវីដេអូរមួយនេះ៖
#MissOutOnNothing #RoyalEnfield #PureMotorcycling #RidePure
អំពី Royal Enfield
យីហោម៉ូតូចាស់ជាងគេ ហើយនៅតែបន្តការផលិត គឺ Royal Enfield បានបង្កើតម៉ូតូច្នៃយ៉ាងស្រស់ស្អាតតាំងពីឆ្នាំ ១៩០១។ ពីប្រភពដើមរបស់អង់គ្លេសរោងចក្រផលិតត្រូវបានបង្កើតឡើងនៅ Madras នៅឆ្នាំ១៩៥៥ ជាកន្លែងឈរជើងដែល Royal Enfield នាំមុខការរីកចម្រើនក្នុងការជិះម៉ូតូធុនមធ្យមរបស់ឥណ្ឌា។ Royal Enfields កំពុងបញ្ចូលនូវភាពមិនស៊ាំញាំ អាចដំណើរការបានល្អ និងរីករាយក្នុងការជិះ ដែលជាម៉ូតូសម្រាប់ការរុករក និងការបញ្ចេញនូវគំនិតរបស់ខ្លួនឯង នេះជាវិធីសាស្រ្តមួយដែលយីហោហៅថា ការជិះម៉ូតូប្រាកដ។
ការដាក់បង្ហាញជួរដ៏ប្រណីតរបស់ Royal Enfield រួមបញ្ចូលទាំង Meteor 350 cruiser ស៊េរីថ្មីទាំងអស់, Interceptor 650 និង កូនភ្លោះ Continental GT 650 , ម៉ូតូផ្សងព្រេង Himalayan រួមទាំង Bullet 350 និង Classic 350 ។ អ្នកជិះម៉ូតូ និងអ្នកដែលនិយមចូលចិត្តម៉ូតូបែបនេះ នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីព្រឹត្តិការណ៍គ្រប់កម្រិតទាំងថ្នាក់តំបន់ និងអន្តរជាតិ អ្វីដែលគួរអោយកត់សំគាល់បំផុតនោះ គឺការជិះម៉ូតូ ដែលជាការជួបជុំជារៀងរាល់ឆ្នាំរបស់មនុស្សរាប់ពាន់នាក់ដែលមានការចាប់អារម្មណ៍ពី Royal Enfield នៅ Goa និង Himalayan Odyssey ដែលធ្វើឡើងជាប្រចាំឆ្នាំនៅលើ ផ្លូវ ដី ដែលពិបាក និងឆ្លងកាត់ភ្នំខ្ពស់បំផុត។
ជាផ្នែកមួយនៃ Eicher Motors Limited, Royal Enfield ប្រតិបត្តិការតាមរយៈក្រុមហ៊ុនចែកចាយទ្រង់ទ្រាយធំ ៩២១ និងហាងលក់រាយ ៦៣៨ នៅតាមទីក្រុង និងទីប្រជុំជនធំៗ ទាំងអស់ក្នុងប្រទេសឥណ្ឌា និងនាំចេញទៅប្រទេសជាង ៦០ នៅជុំវិញពិភពលោក។ រោងចក្រផលិតបែបទំនើបទាំង ២ របស់ក្រុមហ៊ុននេះមានទីតាំងនៅ Oragadam និង Vallam Vadagal ជិត Chennai។ ហើយថ្មីៗនេះក្រុមហ៊ុន Royal Enfield បានវិនិយោគនៅក្នុងមជ្ឈមណ្ឌលបច្ចេកទេសលំដាប់ពិភពលោកចំនួន ២ គឺនៅទីក្រុង Bruntingthorpe ចក្រភពអង់គ្លេស និងទីក្រុង Chennai ប្រទេសឥណ្ឌា ហើយនៅឆ្នាំ២០២០ បានបើកអង្គភាពដំឡើងដំបូងនៅខាងក្រៅប្រទេសឥណ្ឌានៅ Buenos Aires ប្រទេសអាហ្សង់ទីន។ ជាមួយនឹងការកើនឡើងជាង ១៧% ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ហើយការលក់នៅលើទីផ្សារអន្តរជាតិកើនឡើង ៩៦% ក្នុងឆ្នាំ២០១៩-២០២០ Royal Enfield គឺជាអ្នកនាំមុខគេនៅក្នុងទីផ្សារម៉ូតូខ្នាតមធ្យម៕