មកដឹងពីការអាប់ឌេតថ្មីនៅលើ Mercedes-Maybach ស៊េរីថ្មីចុងក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes បានធ្វើការអាប់ឌេតទៅលើត្រកូល Mercedes-Maybach GLS 600 4Matic គ្រប់ម៉ូដែលទាំងអស់ ទាំងផ្នែកខាងក្នុង និងខាងក្រៅដែលផល់ឲ្យរថយន្ត SUV នេះកាន់តែប្រណិតជាងមុនបើយោងតាមគេហទំព័រ marque ។

ក្រុមហ៊ុន Mercedes បានផ្តល់ឲ្យរថយន្ត SUV ដ៏ប្រណិតនៅប៉ាណាខាងមុខថ្មីស្រោបជាមួយក្រូម៉េ រន្ធខ្យល់នៅគែមសងខាងក៏ថ្មីផងដែរ។ អ្នករចនាក៏បានរចនាទៅលើឈុតថ្មីនៃថាសកង់ទំហំ ២៣ អ៉ីញ និងចង្កៀងនៅផ្នែកខាងក្រោយក៏ត្រូវបានរចនាថ្មីផងដែរ ។ លើសពីនេះ ផ្នែកខាងក្រៅនេះ ក៏ទទួលបានជម្រើសពណ៌តួខ្លួនថ្មីទៀតផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងក៏ត្រូវបានកែលម្អ ផ្តល់នៅសុផាសុកភាព ទទួលបាននៅជម្រើស ២ ពណ៌ថ្មី និងបានរចនាកៅអីស្បែកថ្មីប្រើប្រាស់នូវស្បែកបែប diamond-pattern ថ្មីនៅលើផងដែរ ។ លើសពីនេះ ក៏បានបំពាក់ដៃចង្កូតថ្មី អេក្រង់កំសាន្ត touchscreen ចំនួន ៣ ភ្ជាប់ជាមួយប្រព័ន្ធ MBUX Multi-Seat Entertainment, នៅក្នុងកុងសូលកណ្តាល អាចជ្រើសរើសជាមួយនឹងរន្ធ USB ចំនួន ២ ជាមួយនឹងឆ្នាំងសាក ១០០វ៉ាត់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់ភ្ជាប់ដោយមុខងារ ការពារធូលី និងសារធាតុបំពុលផងដែរ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Mercedes-Maybach ដំណើរការជាមួយនឹងជម្រើសម៉ាស៊ីនតែមួយប៉ុណ្ណោះ គឺម៉ាស៊ីនចំណុះ ៤,០ លីត្រ V8 អាចផលិតកម្លាំងបាន ៥៥៧ សេស និងកម្លាំងរមួល ៧៣០ ញ៉ូតុនម៉ែត្រ មានប្រព័ន្ធកូនកាត់ mile-hybrid 48-volt និងម៉ូទ័រអគ្គិសនីផលិតកម្លាំងបន្ថែមបាន ២២ សេស និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ជាមួយល្បឿនអតិបរម៉ា ២៥០ គីឡូម៉ែត្រ/ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម