គិតពីខែតុលា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលគម្រោងស្នើសុំវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្តចំនួន៥គម្រោងឯណោះ រួមមាន៖

-គម្រោងដំឡើងរថយន្ត GAC និង Chevrolet របស់ក្រុមហ៊ុន TH Automotive Manufacturing ដែលទទួលបានការអនុម័តយល់ព្រម និងកំពុងសាងសង់រោងចក្រជិតរួចរាល់ឆាប់ៗនេះ
-គម្រោងរោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Zo Motors Cambodia

-និងគម្រោង២ទៀតស្ថិតក្នុងការស្នើសុំ គឺគម្រោងដំឡើងរថយន្ត Jetour របស់ក្រុមហ៊ុន KNN Automotive Co., Ltd និងគម្រោងដំឡើងរថយន្ត LYNK&CO របស់ក្រុមហ៊ុន ZDG Assembly Co.Ltd។

គួរដឹងដែរថា បច្ចុប្បន្នកម្ពុជា កំពុងមានរោងចក្ររថយន្តជាច្រើនមកហើយ ដូចជារោងចក្រផលិតរថយន្ត Ford, រោងចក្រដំឡើងរថយន្ត Toyota, រោងចក្រដំឡើងរថយន្ត GTV, រោងចក្រដំឡើងរថយន្ត Kia និងរោងចក្រដំឡើងរថយន្ត BYD ជាដើម។ ថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia ក៏បានបង្ហាញពីគម្រោងពង្រីករោងចក្ររថយន្ត Ford និងការផលិតគ្រឿងបង្គុំក្នុងស្រុកថែមទៀតផងដែរ។
ជារួម កម្ពុជាកំពុងក្លាយជាមជ្ឈមណ្ឌលនៃរោងចក្រដំឡើងរថយន្តជាបណ្តើរៗហើយក្នុងតំបន់អាស៊ាននេះ។ លើសពីនេះ អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Denso International Asia បានមើលឃើញថា កម្ពុជា នឹងក្លាយជាទីំតាំងនៃការផលិតគ្រឿងបង្គុំរថយន្តចំហេះក្នុង និងរថយន្ត Hybrid ដ៏មានសក្តានុពលក្នុងតំបន់៕
















