ត្រឹមឆ្នាំ ២០២៤ ឡាន Mercedes និង BMW មិនចាំបាច់មានអ្នកបើកបរទៀតឡើយ

ក្រុមហ៊ុន Mercedes និង BMW បាន​ប្រកាស​ថា ពួកគេ​កំពុង​សហការគ្នា​ដើម្បី​ធ្វើ​ឱ្យ​រថយន្ត​របស់​ពួកគេ​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ នៅ​លើ​ដង​ផ្លូវ​សាធារណៈ ក្នុង​ឆ្នាំ ២០២៤ ។

កិច្ចព្រមព្រៀង​ដើម្បី​អភិវឌ្ឍ​ន៍បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ដ៏​ធំ​ទាំង​ពីរ​ខាង​លើ នឹង​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​លើ​ផ្លូវ​ហាយវេ , ប្រព័ន្ធ​ជំនួយ​ការបើកបរ និង ប្រព័ន្ធ​ចូលចត​ដោយ​ស្វ័យប្រវត្តិ ។ គម្រោង​រួម​គ្នា​នេះ​នឹង​ត្រូវ​ចូល​រួម​ពី​ក្រុមអ្នកអភិវឌ្ឍ​ន៍ប្រហែល ១ ២០០ នាក់ ​នៅ​ក្រុមហ៊ុន Mercedes និង BMW ផ្ទាល់តែម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ចាប់​ដៃ​គ្នា​នេះ គឺ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ និង​ពេលវេលា លើ​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ ។ គោលដៅ​ក្នុង​ឆ្នាំ ២០២៤ របស់ Mercedes និង BMW គឺលក់​រថយន្ត​ដែល​បំពាក់​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​កម្រិត ៤ ។

សូមបញ្ជាក់ថា រថយន្ត​ដែល​បំពាក់​បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​កម្រិត ៤ មិន​ចាំ​បាច់​ត្រូវការ​អ្នកបើកបរ​ទៀត​ឡើយ នៅ​ក្នុង​កាលៈទេសៈ​ជាក់លាក់​មួយ ដូចជា ផ្លូវ​ហាយវេ ជាដើម ។ បច្ចេកវិទ្យា​បើកបរ​ដោយ​ស្វ័យប្រវត្តិ​កម្រិត ៤ នេះ ពិបាក​នឹង​សម្រេច​បាន​ខ្លាំង​ណាស់ ជា​ពិសេស​ក្នុងរយៈពេល​ខ្លី​ត្រឹម ៥ ឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម