ត្រឹមតែ១ថ្ងៃ Chery Fulwin A9L ទទួល​បាន​ការ​កក់​ចំនួន ៥មុឺនគ្រឿង

[បរទេស] ទិន្នន័យគិតត្រឹមថ្ងៃទី ២៧ ខែមិថុនា រថយន្ត Chery Fulwin A9L ប្រភេទ Seden ដំណើរកាដោយប្រព័ន្ធ Plug-in Hybrid បានទទួលការកក់ទុកមុនចំនួន ៥១.៩៧១ គ្រឿង ក្រោយត្រូវបានបើកទទួលការបញ្ជាទិញទុកមុន ជាផ្លូវការកាលពីថ្ងៃទី ២៦ ខែមិថុនា ជាមួយនឹងជួរតម្លៃចាប់ពី ២២ ៣០០ ដល់ ៣២ ០០០ដុល្លារ។ រថយន្ដនេះនឹងត្រូវដាក់លក់ជាផ្លូវការនៅថ្ងៃទី ៨ ខែកក្កដា នៅក្នុងប្រទេសចិន។

Chery Fulwin A9L: Powerful Hybrid Sedan with 630 HP and 2,000 km Range Ajleeblog យោងតាមការបញ្ជាក់ពីក្រុមហ៊ុន តួរថយន្តនេះត្រូវបានផលិតឡើងពីដែកថែបមានសមត្ថភាពខ្ពស់ និងលោហធាតុអាលុយមីញ៉ូមរហូតដល់ ៨៨%។ រថយន្ត Chery Fulwin A9L មានប្រវែងតួខ្លួនសរុប ៥ ០១៨មម ទទឹង ១ ៩៦៥មម កម្ពស់ ១ ៥០០ មមនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ០០០ មម។ ចំពោះរថយន្តប្រើប្រាស់ប៉ុង១ មានទម្ងន់ ២ ០៨៥ គីឡូក្រាម រីឯរថយន្តប្រើប្រាស់ប៉ុង២ មានទម្ងន់ ២២៣០ គីឡូក្រាម។ រថយន្ដនេះផ្ដល់នូវនជម្រើស៦ពណ៍ រួមមាន៖ ពណ៌ក្រហម ខ្មៅ ប្រាក់ ស្វាយ បៃតង និងប្រផេះ។

សម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពស្ព័រខ្លាំង ប្រណិត បែប Luxury ដោយប៉ាណាភ្ជាប់ជាមួយ Pixel-LED រួមទាំងចង្កៀងមុខមានមុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ។ នៅផ្នែកខាងក្រោយ ភ្លើងស្តុបរចនាអូសកាត់ពេញទឹទឹងផ្នែកខាងក្រោយ ផ្សំឡើងដោយអំពូល LED ពណ៌ក្រហមចំនួន ៣២០គ្រាប់។ អ្វីកាន់តែពិសេសគឺកាងខាងក្រោយ បើក-បិទដោយស្វ័យប្រវត្តិ ជាក់ស្ដែងនៅពេលល្បឿនរថយន្តឈានដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោង ខាងក្រោយនិងបើក ហើយវានឹងបុទវិញនៅពេលល្បឿនឡើងដល់ ១១០គីឡូម៉ែត្រក្នុងមួយម៉ោង។ កាងខាងក្រោយនេះថែមទាំងអាចបង្កើតកម្លាំងសង្កត់ (downforce) បាន ៤២៥ ញូតុន នៅពេលរថយន្ដបើកបរក្នុងល្បឿន ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Fulwin A9L. Kolejny atrakcyjny sedan w świetnej cenie​Chery Fulwin A9L ​ដំណើរការដោយប្រព័ន្ធ​ថាមពល Kunpeng Super Performance Electric Hybrid C-DM 6.0 របស់​ក្រុមហ៊ុន Chery រួមបញ្ចូលជាមួយ​ម៉ាស៊ីន ១.៥ អាចផលិតបាន ១៥៤សេះ កម្លាំងរមួល ២២០ញ៉ូតុនម៉ែត្រ។ រថយន្ដនេះប្រើប្រាស់អាគុយប្រភេទ លីចូម​ដែក​ផូស្វាត (lithium iron phosphate) ទំហំ ៣៣,៧ គីឡូវ៉ាត់ម៉ោង ផ្តល់រយៈចម្ងាយបើកបរបាន ២៦០គីឡូម៉ែត្រ ពេលប្រើអគ្គិសនីសុទ្ធ ខណៈប្រើអគ្គិសនី លាយសាំង អាចបើករបរបានដល់ ២ ០០០គីឡូម៉ែត្រ។ បន្ថែមពីនេះ វាក៏គាំទ្រការសាកថ្មល្បឿនលឿន (fast charging)  សាកពី ៣០% ទៅ ៨០%ចំណាយពេល ១៤.៥ នាទី។

​Chery Fulwin A9L ផ្ដល់ជូនអតិថិជនជាជម្រើសប្រើបាស់បប៉ុង១និងប៉ុង២ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន៖

ដំណើរការដោយប៉ុង១ (FWD)

  • ដំណើរការដោយម៉ូទ័រអគ្គិសនីខាងមុខ: អាចផលិតកម្លាំងបាន ២១៥សេះ កម្លាំងរមួល ៣១០ញូតុនម៉ែត្រ
  • កម្រិតសុីសាំង: ៣.៦៥ លីត្រ ក្នុង ១០០គីឡូម៉ែត្រ
  • អាចបង្កើនល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេល ៧.៩ វិនាទី
  • ប្រើអគ្គិសនីសុទ្ធអាចបើកបរបាន ២៦០គីឡូម៉ែត្រ ប្រើអគ្គិសនីសាយសាំងអាចបើកបាន ២ ០០០គីឡូម៉ែត្រ

ដំណើរការដោយប៉ុង២ (AWD)

  • ម៉ូទ័រអគ្គិសនីខាងមុខ: អាចផលិតកម្លាំង ២១៥សេះ កម្លាំងរមួល ៣១០ញូតុនម៉ែត្រ
  • ម៉ូទ័រអគ្គិសនីខាងក្រោយ អាចផលិតកម្លាំងបាន ២៦១សេះ កម្លាំងរមួល ៣២៤ ញូតុនម៉ែត្រ
  • កម្រិតសុីសាំង: ៤.៨ លីត្រ ក្នុង ១០០គីឡូម៉ែត្រ
  • ការបង្កើនល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេល ៤.៩ វិនាទី
  • ប្រើអគ្គិសនីសុទ្ធអាចបើកបរបាន ២០០គីឡូម៉ែត្រ ប្រើអគ្គិសនីលាយសាំងបើកបាន ១ ៦០០គីឡូម៉ែត្រ

Chery Fulwin A9L A Premium Hybrid Sedan Offering up to 2,000 km Rangeនៅខាងក្នុង រថយន្តនេះត្រូវបានគ្របដណ្ដប់ដោយស្បែក ជាច្រើនកន្លែង និងបំពាក់មកជាមួយអេក្រង់កុងទ័រឌីជីដលទំហំ ១០.២៥ អុីញ អេក្រង់កម្សាន្ដទំហំ ១៥.៦ អុីញ និងចង្កូតរាងអក្សរ D ។ ប្រព័ន្ធបញ្ជានៅផ្នែកខាងក្នុងម បំពាក់មកជាមួយប្រព័ន្ធ Lingxi Smart Cabin 2.0 របស់ Chery ដំណើរជានួយមួយបន្ទះឈីប Qualcomm Snapdragon 8255 មានមុខងារបញ្ជាដោយសំឡេង AI ​, ការបញ្ជាបញ្ជោះរថយន្ដពីចម្ងាយ,  ប្រព័ន្ធ Bluetooth, ភ្លើង Ambient lighting កៅអីខាងមុខចុចអូតូ និង ការសាកឥតខ្សែទំហំ ៥០ វ៉ាត់ (50W wireless charging) សម្រាប់ទូរស័ព្ទដៃ។ អ្វីកាន់តែពិសេសរថយន្ដ បំពាក់នូវពោងសុវត្ថិភាពចំនួនប្រាំបួន ៩គ្រាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម