ត្រឹមត្រីមាសទី១ ក្នុងឆ្នាំនេះ ចំនួនលក់រថយន្តរបស់ Porsche កើនឡើង ៣៦%

ទោះបីជាមានការប្រឈមនៃការរីករាលដាលនៃជំងឺរាតត្បាតជាសកលក៏ដោយ ការលក់របស់ក្រុមហ៊ុន Porsche មានភាពខ្លាំងក្លា ដោយតួលេខនៃការលក់ជាសកលរបស់ខ្លួន នៅរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២១ ក្រុមហ៊ុន Porsche បានលក់រថយន្តចំនួន ៧១,៩៨៦ គ្រឿងនៅទូទាំងពិភពលោក ហើយចំនួន ១៧,៣៦៨ គ្រឿងត្រូវបានលក់នៅសហរដ្ឋអាមេរិក។ ដែលសរុបមកការចែកចាយទាំងនេះមានការកើនឡើងគួរឱ្យភ្ញាក់ផ្អើលចំនួន ៣៦% បើប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០។

ដោយប្រទេសចិន នៅតែជាទីផ្សារល្អបំផុតរបស់ក្រុមហ៊ុន Porsche ជាមួយនឹងការលក់ចំនួន ២១,៩៩១ ពោលគឺកើនឡើង ៥៦% ពីឆ្នាំ ២០២០។ ទីផ្សារអាស៊ីប៉ាស៊ីភិច, អាហ្រ្វិក និងមជ្ឈិមបូព៌ា រួមជាមួយការលក់ចំនួន ៣២,១២៩ ដែលកើនឡើង ៤៦% ។ ទន្ទឹមនឹងនេះដែរសហរដ្ឋអាមេរិកមានចំនួនសរុប ១៧,៣៦៨ គ្រឿងកើនឡើង ៤៥%។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះដែរ ការកើនឡើងនៃចំនួនលក់នៃឆ្នាំនេះ បានចូលរួមចំណែកពីរថយន្តអគ្គិសនី Taycan ឆ្នាំ ២០២១ ចំនួន ៩,០៧២ គ្រឿង, 911 ចំនួន ៩,១៣៣ គ្រឿង, Macan ចំនួន ២២,៤៥៨ គ្រឿង, Cayenne ចំនួន ១៩,៥៣៣ គ្រឿង, 718 Boxster និង Cayman ចំនួន ៦,១៩០ គ្រឿង និងPanamera ចំនួន ៥,៦០០គ្រឿង។ ហើយ Porsche រំពឹងថាការលក់នឹង កើនឡើងបន្ថែមទៀតជាមួយនឹងការមកដល់របស់ Taycan Sport Turismo នៅចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម