ត្រឹមមួយខែ Toyota Camry ស៊េរីថ្មីចុងក្រោយ លក់បានរហូតដល់ទៅ ២មុឺនគ្រឿងជាងនៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញទិន្នន័យនៃការលក់សរុបរបស់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ ២០២៤ បានចំនួន ១៩៣ ១២០ គ្រឿង ដោយរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ លក់បានរហូតដល់ទៅ ២៤ ៥៥២ គ្រឿងនៅក្នុងទីផ្សារមួយនេះ ដែលមានតម្លៃលក់ចាប់ពី ២៨ ៤០០ ដុល្លារ ដល់ ៣៤ ២៩៥ ដុល្លារ ។

គ្រប់ម៉ូដែលទាំងអស់របស់ Toyota Camry ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ជាស្តង់ដារ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយប្រភេទលូចូម មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ដោយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ ការលក់រថយន្តរបស់ក្រុមហ៊ុន Lexus មានការលក់សរុបរបស់ខ្លួននៅក្នុងខែមិថុនា ឆ្នាំ ២០២៤ បានចំនួន ១៦៤ ៧៧៧ គ្រឿងផងដែរ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម