ត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ឡានអគ្គិសនីបានចុះបញ្ជីជាផ្លូវការ មានការកើនឡើងគួរឲ្យកត់សម្គាល់

[ក្នុងស្រុក] យោងតាមក្រសួងសាធរណការ និងដឹកជញ្ជូន បានធ្វើការចេញសេចក្តីប្រកាសទាក់ទងទៅនឹងការចុះបញ្ជីជាផ្លូវការ គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង។

រូបភាពពីក្រសួងសាធរណការ និងដឹកជញ្ជូន

ការចុះបញ្ជីរថយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានការបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។

រូបភាពពីក្រសួងសាធរណការ និងដឹកជញ្ជូន

ក្នុងនោះ ការប្រើប្រាស់រថយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាពពីក្រសួងសាធរណការ និងដឹកជញ្ជូន

យោងតាមតួលេខ នៃការចុះបញ្ជីរថយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម