Tesla បានបញ្ចេញលទ្ធផលហរិញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២០ ដោយប្រកាសថាខ្លួនរកបានចំណូលសរុបជិត ៦ពាន់លានដុល្លារ ហើយក្នុងនោះគឺចំណេញបាន ១៦លានដុល្លារ។
លទ្ធផលខាងលើនេះបង្ហាញឲ្យឃើញថា Tesla អាចរកប្រាក់ចំណេញប្រចាំត្រីមាស ៣ដងជាប់ៗគ្នា បើទោះបីជាមានការរំខានពីជំងឺកូវីដ១៩ ក្តី។
មិនតែប៉ុណ្ណោះ ការចំណេញលុយរហូតដល់ទៅ ១៦លានដុល្លារនេះ ធ្វើឲ្យប្រាក់ចំណេញរបស់ Tesla មានការកើនឡើងសរុប ២៥,៥ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី១ នៃឆ្នាំ២០១៩។
គួរឲ្យដឹងថា ការរកប្រាក់ចំណេញបានយ៉ាងច្រើនសន្ធឹកបែបនេះ ក៏ដោយសារតែការបន្ថែមចំនួនផលិតនៅឯរោងចក្រ Gigafactory ក្នុងទីក្រុងសៀងហៃដែរ៕