ត្រឹម ២ខែ ដើមឆ្នាំ២០២២ ការលក់ឡាននៅវៀតណាម កើនឡើង ៣៤ភាគរយ

ការលក់រថយន្តរបស់ប្រទេសវៀតណាម ក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ២០២២ បានកើនឡើង ៣៤ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៥៣ ៥៤៤ គ្រឿង ជាមួយនឹងម៉ាកយីហោកំពូលចំនួន ៤ ក្នុងចំណោមម៉ាកល្បីៗចំនួន ៥ ដែលប្រកាសការកើនឡើងពីរខ្ទង់។

យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA) បានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរមានចំនួនជិត ៨០ ភាគរយនៃការលក់ និងកើនឡើង ៤២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ៤២ ៨២០ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Truong Hai Auto Corporation (Thaco) បាននាំមុខគេក្នុងការលក់ជាមួយនឹងចំនួន ២២ ២១៣ គ្រឿង កើនឡើង ៤៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

វាត្រូវបានតាមពីក្រោយដោយក្រុមហ៊ុន Toyota ដែលមានចំនួន ១០ ៦៥៦ គ្រឿង និង Honda មានចំនួន ៥ ៦០១ គ្រឿង។ ម៉ាកទាំងពីរនេះបានមើលឃើញថា ការលក់កើនឡើង ៥៦ ភាគរយ និង ៣០ ភាគរយ។ ដោយឡែក Mitsubishi លក់បាន ៥ ២៦៣ គ្រឿង កើនឡើង ១៤ ភាគរយ។

ងាកមកមើល Ford វិញគឺជាម៉ាកយីហោតែមួយគត់ ដែលបានលក់ធ្លាក់ចុះ ៤២ ភាគរយ មកត្រឹម ១ ៥៥៧ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម