[ទីផ្សារបរទេស] បន្ទាប់ពីធ្វើការដាក់បង្ហាញខ្លួនជាផ្លូវការក្នុងអស់រយះពេល ២ សប្តាហ៍មក ខណះពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាសថា ខ្លួនទទួលបានទុកមុននៅរថយន្ត Toyota Yaris Cross ដល់ទៅចំនួន ១០៤៤ គ្រឿង ដោយ ៧៨% ជាម៉ូដែលប្រើម៉ាស៊ីន hybrid ។
យោងតាមរបាយការណ៍របស់លោក Anton បានឲ្យដឹងដា ពេញមួយខែកក្កដា ឆ្នាំ ២០២៣ ក្រុមហ៊ុន Toyota បានបង្កើនការផលិតរថយន្ត YARIS CROSS ម៉ូដែលកូនកាត់ជាមួយនឹងតម្រូវការខ្ពស់ ហើយក្រុមហ៊ុននឹងផ្តោតលើការផលិតម៉ូដែលកូនកាត់ hybrid ក្នុងខែក្រោយ ហើយនឹងវាយលុកទីផ្សារក្នុងខែកក្កដា ឆ្នាំ ២០២៣។ លើសពីេនះ Toyota នឹងផលិត Yaris Cross ប្រភេទ Hybrid ទាំងស្រុង ឬស្មើនឹង ១ ៨០០ គ្រឿងក្នុងមួយខែ។
មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះ ក្រុមហ៊ុនមានគម្រោងធ្វើការដំឡើងថ្លៃនៅរថយន្ត Toyota Yaris Cross ចាប់ពី ១ ០០០ ដុល្លារ ដល់ ២ ០០០ ដុល្លារ និងអាចឈានដល់ ៣ ០០០ ដុល្លារក្នុងរយះពេល ៣ ខែ ។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Toyota Yaris Cross ផលិតនៅប្រទេសឥណ្ឌូនេស៊ី មានសមាមាត្រកូនកាត់ hybrid ៦០% ហើយត្រូវបាន Toyota អះអាងថា កម្រិតស៊ីសាំងរបស់ Yaris Cross Hybrid គឺ ៣០,៣ គីឡូម៉ែត្រក្នុងមួយលីត្រប៉ុណ្ណោះ ៕