ត្រឹម ២៤ម៉ោង ឡានអគ្គិសនីសុទ្ធ Wuling Air EV ទទួលការកក់ទុកមុនលើស ៥០០ គ្រឿងនៅប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន EV Primus ជាក្រុមហ៊ុននាំចូលរថយន្តអគ្គិសនីនៅប្រទេសថៃ បានធ្វើការប្រកាសថា ក្រុមហ៊ុនបានទទួលការកក់ទុកមុននៅរថយន្តអគ្គិសនី Wuling Air EV ច្រើនជាង ៥០០ គ្រឿងក្នុងរយះពេល ២៤ ម៉ោង បន្ទាប់ពីបើកទទួលការកក់នៅថ្ងៃទី៣ ខែកក្កដា ហើយរំពឹងថានឹងឈានឡើងដល់ ១ ០០០ គ្រឿងផងដែរ ។

Wuling Air EV គឺជារថយន្តអគ្គិសនីខ្នាតតូចប្រភេទទ្វារ ៣ ជាមួយនឹងកាប៊ីនដែលអាចផ្ទុកបាន ៤ កៅអី ដែលស័ក្តិសមសម្រាប់ការប្រើប្រាស់នៅក្នុងទីក្រុង មានប្រវែងតួខ្លួនសរុប ២ ៩៧៤ ម.ម ទទឹង ១ ៥០៥ ម.ម កម្ពស់ ១ ៦៣១ ម.ម និងប្រវែងគន្លតកង់មុខ-ក្រោយ ២០១០ ម.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់នៅទីផ្សារប្រទេសថៃ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ នៅផ្នែកខាងក្រោយ ផលិតកម្លាំងបាន ៤០ សេះ ផ្គួបជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងអាគុយទំហំ ២៦,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

រថយន្តអគ្គិសនីសុទ្ធ Wuling Air EV នៅក្នុងទីផ្សារប្រទេសថៃ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១១ ២៤០ ដុល្លារ ដល់ ១៣ ២៣២ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម