[ទីផ្សារបរទេស] Vinfast គឺជាក្រុមហ៊ុនផលិតរថយន្តវៀតណាម ដែលមានរីកចម្រើនយ៉ាងឆាប់រហ័ស ដោយពួកគេផ្តោតសំខាន់លើការផលិតរថយន្តអគ្គិសនី ជាមួយផែនការក្នុងការក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ២០២២ នេះ។
ជាមួយគ្នានេះ ដើម្បីស្វាគមន៍ឆ្នាំថ្មី ក្រុមហ៊ុនរថយន្តរថយន្តនេះក៏បានធ្វើការបង្ហាញចេញនូវរថយន្តអគ្គិសនីថ្មីចំនួន ៣ម៉ូឌែលបន្ថែមទៀត នៅពិពណ៌ CES ឆ្នាំ២០២២ ដោយរួមមាន VF5, VF6 និង VF7 ។
ក្នុងនោះដែល ក្រុមហ៊ុនក៏បានធ្វើការប្រកាសអំពីតម្លៃផ្លូវការ និងការបើកការកក់ទុកមុននៃម៉ូឌែល VF8 និង VF9។ ដោយ VF8 និង VF9 មាន ២ជម្រើសម៉ូឌែល រួមមាន
- VF8 Eco តម្លៃចាប់ពី ៤៦ ៥០០ដុល្លារ
- VF8 Plus មានតម្លៃចាប់ពី ៥៤ ៤៥០ដុល្លារ
- VF9 Eco មានតម្លៃចាប់ពី ៦៣ ៥០០ដុល្លារ
- VF9 Plus មានតម្លៃចាប់ពី ៦៩ ១៥០ដុល្លារ
លើសពីនេះ ត្រឹមរយៈពេល ៦ម៉ោងនៃការបើកការកក់ទុកមុន ចំនួននៃការកក់ទុកមុននៃរថយន្ត VF8 និង VF9 ទទួលបានរហូតដល់ចំនួន ១១ ៦៨៥គ្រឿង ដោយ VF8 មានចំនួន ៧ ៥៩១គ្រឿង និង VF9 មានចំនួន ៤ ០៩៤គ្រឿង ដែលចំនួននេះពុំទាន់រាប់បញ្ជូលចំនួននៅលើទីផ្សារសហរដ្ឋអាមេរិច និងអឺរ៉ុប នៅឡើយ៕