ក្រុមហ៊ុន Jeep បានប្រកាសថែមជម្រើសពណ៌ថ្មីមួយទៀត ដល់រថយន្ត Wrangler ស៊េរីឆ្នាំ២០២១ របស់ខ្លួន គឺពណ៌ផ្កាឈូក Tuscadero Pink ចេញពីរោងចក្រមកតែម្តង។
រថយន្ត Jeep Wrangler ឆ្នាំ២០២១ គ្រប់ម៉ូដែលទាំងអស់ នឹងអាចប្រើពណ៌ផ្កាឈូក ដែលជា Option បាន ក្នុងតម្លៃត្រឹមតែ ៣៩៥ដុល្លារប៉ុណ្ណោះ។ ក្នុងនោះរួមមានទាំងម៉ូដែល Wrangler Sport, Sahara, Rubicon, 4xe និង 392 ទាំងប្រភេទទ្វារ២ និង ទ្វារ៤។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុន Jeep នៅឡើយទេថា ចំពោះរថយន្ត Gladiator នឹងមានផ្តល់ជម្រើសពណ៌នេះឬក៏អត់។
យ៉ាងណាមិញ វាមិនមែនជាលើកដំបូងនោះទេដែលក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ ផ្តល់ជម្រើសពណ៌មួយនេះ។ វាធ្លាប់ត្រូវបានផ្តល់ឲ្យរថយន្ត Dodge Challenger ស៊េរីឆ្នាំ២០១០ ម្តងរួចមកហើយ ដោយកាលនោះមានឈ្មោះថា Furious Fuchsia ប៉ុន្តែមានពណ៌ដូចគ្នា៕