ត្រួសៗ អំពីរថយន្តទំនើបៗ ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីតាំងពិពណ៌រថយន្ត នៅប្រទេសថៃ

កម្មវិធីតាំងពិពណ៌រថយន្ត Bangkok Motor Show 2021 បានចាប់ផ្តើមប្រារព្ធឡើងចាប់ពីថ្ងៃទី ២៤ ខែ មិនា ដល់ ថ្ងៃទី ៤ ខែមេសា ជាមួយការបង្ហាញវត្តមាននៃរថយន្តម៉ូឌែលថ្មីៗ ទំនើបៗ ជាច្រើន។ ប៉ុន្តែខាងក្រោមនេះ គឺជារថយន្តសេរ៊ីទំនើបៗ មួយចំនួនតូច ដែលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីតាំងពិពណ៌រថយន្តនេះ។

  • Aston Martin Cognizant Formula One: វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged V8 មានកម្លាំង ៥០៣សេះ កម្លាំងបង្វិល ៦៨៥Nm។ វាអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៣,៦វិនាទី និងមានល្បឿនអតិបរមា ៣១៤ គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Audi RS e-tron GT Quattro: វាគឺជារថយន្តស្ព័រ ប្រភេទអគ្គសនី ដែលបានចេញលក់នៅក្នុងប្រទេសថៃ កាលពីពេលកន្លងទៅ ក្នុងតម្លៃប្រហែល ៣០៧ ២៧៨ដុល្លារ។ វាមានកម្លាំងសរុប ៦៤៦សេះ និហកម្លាំងបង្វិល ៨២៨,៦Nm ហើយវាអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៣,៣វិនាទី និងមានល្បឿនអតិបរមា ២៥ គ.ម/ម៉។

  • Porsche Taycan Turbo S NaRaYa: វាគឺជារថយន្ត ដែលចូលរួមសហការផលិតរវាង ក្រុមហ៊ុន Porches Thailand និងក្រុមហ៊ុនកាប៊ូបដ៏ល្បី NaRAYa។ វាមានកម្លាំងសរុប ៦១៦-៧៥០(Overboost Mode)សេះ និងកម្លាំងបង្វិល ១ ០៥០Nm ហើយវាអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ២,៨វិនាទី។

  • Rolls-Royce Ghost ឆ្នាំ ២០២១: វាបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងប្រទេសថៃកាលពីចុងខែកុម្ភះ និងបានចេញលក់ជាផ្លូវការ នៅក្នុងកម្មវិធី BIMS 2021 ក្នុងតម្លៃប្រហែល ១-១,២លានដុល្លារ។ វាបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ៦,៧៥លីត្រ Twin-turbocharged V12 មានកម្លាំង ៥៦៣សេះ កម្លាំងបង្វិល ៨៥០Nm ដំណើការដោយប្រអប់លេខអូតូ ៨វគ្គ។ វាអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៤,៨វិនាទី និងមានល្បឿនអតិបរមា ២៥០ គ.ម/ម៉។

  • Bentley Continental GT V8: វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged V8 មានកម្លាំង ៥៤២សេះ កម្លាំងបង្វិល ៧៧០Nm ដំណើការដោយប្រអប់លេខ ZF ៨វគ្គអូតូ។

  • Maserati MC20: វាមានតម្លៃប្រហែល ៦៩៥ ០០០ដុល្លារ។ វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-turbocharged V6 មានកម្លាំង ៦២០សេះ កម្លាំងបង្វិល ៧៣០Nm។ វាអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ២,៩វិនាទី និងមានល្បឿនអតិបរមា ៣២៥ គ.ម/ម៉។

  • Nissan GT-R Premium: វាដំណើការជាមួយម៉ាស៊ីនចំណុះ ៣,៨លីត្រ Twin-turbocharged មានកម្លាំង ៥៦៥សេះ កម្លាំងបង្វិល ៦៣៣Nm ដំណើការដោយប្រអប់លេខដៃ ៦វគ្គ និងប្រភេទប៉ុងពីរ។

  • BMW M4 Competition Coupe: ដំណើការជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥១០សេះ កម្លាំងបង្វិល ៦៥០Nm ដំណើការដោយប្រអប់លេខM Steptronic Sport ៨វគ្គអូតូ និងមានតម្លៃប្រហែល ៣២០ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម