ត្រៀមៗ! គូរប្រជែងរបស់ Toyota Alphard នឹងប្រកាសចេញលក់នៅដើមឆ្នាំក្រោយនេះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Xia ប្រភេទ MPV ៧កៅអី ប្រើប្រាស់នូវបច្ចេកវិទ្យា DM-i5 ជាមួយតម្លៃលក់ចាប់់ពី ៣៨ ៤០០ ដុល្លារ ដល់ ៤៣​ ៨០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ហើយគ្រោងប្រកាសចេញលក់នៅក្នុងថ្ងៃទី ០៨ ខែមករា ក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ១៤៥ ម.ម ទទឹង ១ ៩៧០ ម.ម កម្ពស់ ១ ៨០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៤៥ ម.ម ដំណើរការដោយបច្ចេកវិទ្យា DM-i5 ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤​សេះ និងម៉ូទ័រអគ្គិសនី ១ ទំហំ ២៦៨សេះ ផ្គួបជាមួយជម្រើសអាគុយទំហំ ២០ និង ៣៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ និង ១៨០ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៦,៥លីត្រ/១០០គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដែលមានបំពាក់ជាមួយប៉ាណាទំហំធំ បែបអំណាច អបដោយចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រភេទ LED ព្រមទាំងប្រើប្រាស់នូវដៃទ្វារប្រភេទ flush-door និងទ្វាររូតបើក-បិទស្វ័យប្រវត្តិ និងថាសកង់ស្ព័រទំហំ ១៨អ៊ីញ។

សម្រាប់នៅផ្នែកខាងក្នុងវិញ ភ្ជាប់មកជាមួយអេក្រង់ចំនួន៣ នៅលើតាប៊្លូរួមមានអេក្រង់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ អេក្រង់បញ្ជា touchsreen ទំហំ ១៥,៦អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ក៏ដូចជាអេក្រង់កម្សាន្តទំហំ ១៥,៦អ៊ីញសម្រាប់អ្នកដំណើរផ្នែកខាងក្រោយដំណើរការដោយប្រព័ន្ធ DiLink 150 Flyme Auto system កន្លែងសាកថ្មឥតខ្សែចំនួន២ រួមជាមួយប្រព័ន្ធសុវត្តិភាព BYD “God’s Eye” BAS 3.0+ advanced driving assistance system ជាដើមរួមមានសេនស័រមួយជុំរថយន្តចំនួន ៣១ចំនុច រ៉ាដាចំនួន ១២ចំនុច និងកាមេរ៉ាចំនួន ១៤ទីតាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម