ត្រៀមៗ! Mazda នឹងបង្ហាញជាផ្លូវការភីកអាប់ BT-50 ឆ្នាំ ២០២៥ រូបរាងថ្មី នៅសប្តាហ៍ក្រោយនេះហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅទីផ្សារប្រទេសអូស្រ្តាលី បានធ្វើការដាក់បង្ហាញចេញវីដេអូ Teaser របស់ភីកអាប់ Mazda BT-50 ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការផ្លាស់ប្តូរថ្មីជាច្រើន គ្រោងដាក់បង្ហាញជាផ្លូវការនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៤ នៅលើទីផ្សារសកលលោក ។

តាមវីដេអូ teaser ដែលបានបង្ហាញនេះ ទាក់ទងទៅនឹងផ្នែកខាងមុខ រួមមានឡូហ្គោ Mazda ទំហំធំ ចង្កៀងមុខ LED ទទួលបានការឌីស្សាញថ្មី ដូចគ្នាទៅនឹងម៉ូដែល CX-5 ជាដើម ។ ខណៈផ្នែកខាងក្រោយ និងផ្នែកខាងក្នុងមិនមានរូបភាពបង្ហាញឡើយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា សម្រាប់ភីកអាប់ Mazda BT-50 ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា អាចនៅតែប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំងដដែល តែទោះយ៉ាងណាក៏ដោយ ត្រូវចាំរថយន្តនេះបង្ហាញខ្លួនជាផ្លូវការសិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម