ត្រៀមៗ! Toyota និង Lexus នឹងបញ្ចេញឡានអគ្គីសនីសុទ្ធដល់ទៅ ១៥ម៉ូដែល នៅ ២ឆ្នាំខាងមុខទៀត

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ​គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនីសុទ្ធ (EV) ​ចំនួនដល់ទៅប្រមាណ ១៥ ម៉ូដែល​នៅ​ឆ្នាំ ២០២៧ រួម​ទាំង​ការ​ផ្តល់​ជូន​ពី​ម៉ាក​យីហោ​ប្រណីត Lexus ផងដែរ ដែលមានគោលដៅផលិតឲ្យបានចំនួន ១លានគ្រឿងក្នុងមួយឆ្នាំ ។

គួរឲ្យដឹងថាបច្ចុប្បន្ននេះ Toyota បានផលិតរថយន្ត EV នៅក្នុងប្រទេសជប៉ុន និងចិន ប៉ុន្តែមានបំណងពង្រីកផលិតកម្មទៅកាន់សហរដ្ឋអាមេរិក ថៃ និងអាហ្សង់ទីន ដើម្បីកាត់បន្ថយហានិភ័យពន្ធដារ និងរូបិយប័ណ្ណ រួមទាំងពេលវេលាដឹកជញ្ជូន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ Toyota គ្រោងនឹងផលិតរថយន្តអគ្គីសនីសុទ្ធ SUV កោអី ៣ជួរ អគ្គិសនីបីជួរក្នុងរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិកដើមឆ្នាំក្រោយទៀតផង ។ ការពង្រីកយុទ្ធសាស្រ្តនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Toyota ក្នុងការប្រកួតប្រជែងកនៅក្នុងទីផ្សាររថយន្ត EV ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដែលគូប្រជែងដូចជា Tesla និង BYD ដែលលក់រថយន្តអគ្គីសនី EV បានចំនួន ១,៧៦ លានគ្រឿងកាលពីឆ្នាំមុន ។

ម៉ូឌែលមួយក្នុងចំនោមម៉ូដែលដែលនឹងមកដល់នាពេលខាងមុខ គឺជាប្រភេទរថយន្តភីកអាប់ Hilux ដែលគ្រោងផលិតនៅក្នុងប្រទេសថៃចាប់ពីខែតុលា ឆ្នាំ ២០២៥ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម