រថយន្ត Toyota Fortuner ស៊េរីថ្មី ត្រូវបានប្រទះឃើញរត់សាកល្បងនៅប្រទេសថៃ ដែលវាអាចនឹងចេញលក់លើទីផ្សារឆ្នាំ ២០២០ ជាមួយមុខមាត់ថ្មី កាន់តែទាក់ទាញជាងរូបរាងនាពេលបច្ចុប្បន្នដែលប្រើតាំងពីឆ្នាំ ២០១៥ មក។
រថយន្តដែលរត់សាកល្បងគឺបានបិទបាំងរូបរាងជិត ប៉ុន្តែគេជឿជាក់ថាវាជា Fortuner ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ ហើយមុខមាត់របស់វាអាចមានការផ្លាស់ប្ដូរច្រើនជាពិសេសនៅផ្ទាំងប៉ាណាខាងមុខ, កាងខាងមុខ និងផ្លាស់ប្ដូរចង្កៀងមុខក្រោយផងដែរ។
toyota
ចំពោះម៉ាស៊ីនវិញអាចមិនមានការផ្លាស់ប្ដូរឡើយ ដោយនឹងមានជម្រើសខុសគ្នាទៅតាមទីផ្សារ។ តួយ៉ាងវាអាចមានជម្រើសម៉ាស៊ីនសាំង ២,៧ លីត្រ និង ៤ លីត្រ ជាមួយជម្រើសម៉ាស៊ីនម៉ាស៊ូត ២,៤លីត្រ ២,៨លីត្រ និង ៣,០លីត្រ៕