លេចឮដំណឹង BMW និង Audi ចង់ទិញ McLaren!

ក្រុមហ៊ុន BMW បានបដិសេធរបាយការណ៍ដែលថាខ្លួនចាប់អារម្មណ៍ក្នុងការទិញយក ក្រុមហ៊ុន McLaren Automotive។

ថ្មីៗនេះ គេហទំព័រ Autocar បានរាយការណ៍ថា Audi បានទិញយកក្រុមហ៊ុន McLaren Group ប៉ុន្តែក្រោយមកត្រូវក្រុមហ៊ុន McLaren បដិសេធភ្លាមៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ របាយការណ៍ពីកាសែតរបស់អាល្លឺម៉ង់ Automobilwoche បានអះអាងថា BMW ចាប់អារម្មណ៍លើអាជីវកម្មរថយន្តទំនើបរបស់ McLaren ខណៈដែល Audi ត្រូវបានគេគិតថា កំពុងពិចារណាទិញផ្នែក Formula 1 របស់វា។

ទោះបីជាយ៉ាងណាក៏ដោយ កាសែត Automobilwoche មិនបានបញ្ជាក់ពីប្រភព ដែលខ្លួនទទួលបានព័ត៌មាននេះមកណាឡើយ។

គេហទំព័រ Auto News បានទាក់ទងទៅ BMW ពាក់ព័ន្ធនឹងរបាយការណ៍នេះ ដោយអ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ គ្រាន់តែអះអាងថា ព័ត៌មានរបស់ Automobilwoche គឺ “ខុស”។ ដោយឡែក ក្រុមហ៊ុន Audi ក៏​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ដែរ ប៉ុន្តែវានឹងមិនធ្វើអត្ថាធិប្បាយអំពី McLaren ជាក់លាក់នោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម