ថ្មីទៀតហើយ! Lexus បញ្ចេញរូបភាព Teaser ម៉ូដែលថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅដើមខែក្រោយនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser ម៉ូដែលថ្មីមួយទៀតបន្ទាប់ពីរថយន្ត Lexus TX និង Lexus GX នោះគឺរថយន្ត all-new Lexus LXB ប្រភេទ crossover គ្រោងនឹងចេញដាក់បង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ នៅប្រទេសអ៊ីតាលី ។

យោងតាមរូបភាព Teaser បានឲ្យឃើញពីការរចនានៅផ្នែកខាងមុខ ដោយមានប៉ាណាស្រដៀងទៅនឹងរថយន្ត Lexus LM ថ្មី ចង្កៀងមុខ bi-beam LED និងចង្កៀងក្រោយរចនាជាខ្សែបន្ទាត់អូសកាត់ពីផ្នែកទៅផ្នែកម្ខាងជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ក្រុមហ៊ុនមិនទាន់បានបញ្ចេញព័ត៌មានលម្អិតអ្វីច្រើននោះទេ ប៉ុន្តែ រថយន្តនេះត្រូវបានគេរំពឹងថា នឹងផលិតនៅលើគ្រោងឆ្អឹងដូចទៅនឹងរថយន្ត Toyota Yaris Cross របស់ទីផ្សារអឺរ៉ុប គឺគ្រោងឆ្អឹង TNGA platform ។ ជាមួយគ្នានេះ សម្រាប់ Lexus LBX នៅតែមិនច្បាស់លាស់សម្រាប់កាលបរិច្ឆេទនៃការដាក់លក់ជាផ្លូវការ ហើយរថយន្តនេះនឹងក្លាយជារថយន្ត SUV មានតម្លៃតាបបំផុតរបស់ LEXUS ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម