ក្រុមហ៊ុន Mercedes-Benz បានបង្ហាញ SUV កៅអី ៣ ជួរថ្មីសន្លាងមួយម៉ូដែលទៀត គឺ GLB ស៊េរីឆ្នាំ ២០២០ ។ វាឈរនៅចន្លោះម៉ូដែល GLA និង GLC តែបំពាក់កៅអីអង្គុយរហូតដល់ទៅ ៧ ហើយក៏អាចជ្រើសរើសប្រភេទកៅអី ៥ ដើម្បីសល់កន្លែងផ្ទុកឥវ៉ាន់កាន់តែធំទូលាយនៅខាងក្រោយផងដែរ ។
Mercedes-Benz GLB មានការរចនារូបរាង ស្ទើរតែដូចកាលនៅជាគំរូរថយន្តទាំងស្រុង ខណៈវាហាក់ប្លែកពី SUV របស់ Mercedes-Benz ដទៃទៀត ។
GLB បានបំពាក់បច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Mercedes-Benz ដូចជា ប្រព័ន្ធ MBUX លើអេក្រង់ភ្លោះទំហំធំ ព្រមទាំង ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ដែលមានប្រើលើម៉ូដែល S-Class ដូចជា Active Steering Assist, Active Lane Change Assist, និង Active Parking Assist with Parktronic ជាដើម ។
Mercedes-Benz GLB នឹងដាក់លក់ជាម៉ូដែល GLB 250 4MATIC ដោយប្រើបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ២២១ សេះ ហើយប្រើប្រព័ន្ធបើកបរប៉ុងពីរ ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Mercedes-Benz មិនទាន់បានបង្ហាញតម្លៃរបស់វានៅឡើយទេ ៕