[ទីផ្សារបរទេស] ក្រុមហ៊ុន Lexus បានបញ្ចេញនៅរូបភាពពញ្ញាក់អារម្មណ៍ថ្មីនេះម៉ូឌែលរថយន្តថ្មីរបស់ខ្លួន ដែលអោយឈ្មោះថា TX ជាមួយការត្រៀមបង្ហាញចេញក្នុងពេលឆាប់ៗនេះ។
ជាក់ស្តែងក្រុមហ៊ុន Lexus បានផលិតរថយន្តប្រភេទ SUV កៅអី ៣ជួរស្ទើរគ្រប់ម៉ូឌែលទាំងអស់ ដូចនេះម៉ូឌែលថ្មីនេះពិតជាធ្វើអោយយើងងឿងឆ្ងល់ថាតើម៉ូឌែលថ្មីនេះអាចស្រដៀងជាមួយនឹងរថយន្តប្រភេទណា។ យ៉ាងណាមិញ Lexus LX ក៏ជារថយន្ត Off-Road មួយដ៏ប្រណិតដែលមានកៅអីបីជួរដូចនឹង Lexus GX ដែលមានរាងតូចជាងតែបន្តិចប៉ុន្តែក៏ជារថយន្តប្រភេទ Off-road ផងដែរ ខណ: RX ក៏ជារថយន្តប្រភេទកៅអី ៣ជួរដែលផលិតឡើងនៅតួរគ្រោង body-on-frame ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ Lexus បានចែករំលែកតួរគ្រោងជាមួយម៉ូឌែលរថយន្ត Toyota ដូចនេះសម្រាប់ម៉ូឌែល Lexus TX នេះនឹងអាចក្លាយជារថយន្តដូចទៅនឹង Toyota Grand Highlander ផងដែរ បន្ទាប់ពីធ្វើការប្រៀបធៀបនូវរូបរាងខាងក្រៅផ្នែកចំហៀងជាមួយរថយន្ត toyota Grand Highlander ដែលបង្ហាញមានភាពស្រដៀងគ្នា ហើយក៏មានរូបរាងផ្នែកចំហៀងស្រដៀងទៅនឹង Toyota Fortuner ផងដែរ។
គួររំលឹកផងដែរថា Lexus មិនទាន់បានប្រាប់អំពីព័ត៏មាននៃរថយន្តនេះឲ្យបានច្បាស់ការឡើយទេ ប៉ុន្តែគេរំពឹងថារថយន្តនេះនឹង បង្ហាញខ្លួននៅឆ្នាំ២០២៤ ហើយនឹងប្រជែងជាមួយនឹងរថយន្ត Mercedes-Benz GLS និង BMW X7៕