[បរទេស] យោងតាមគេហទំព័រមួយបាននិយាយថា៖ ចោរកម្មដែលលួច Catalytic (សំបុកឃ្មុំ)លើរថយន្ត Toyota Prius នៅរដ្ឋកាលីហ្វ័រញ៉ា (Californian) ដែលត្រូវបានម្ចាស់ទុកក្នុងទីធ្លារខាងក្រៅនៅតែបន្តកើនឡើងឥតឈប់។ ជាក់ស្តែងខណៈពេលដែលម្ចាស់រថយន្ត Toyota Prius នៅរដ្ឋកាលីហ្វ័រញ៉ា (Californian) ត្រូវបានកំណត់ថា ចោរដែលបានលួច Catalytic(សំបុកឃ្មុំ) គឺមានមនុស្សជាច្រើនកំពុងរង់ចាំទទួលទិញអញ្ជឹង ស្របពេលម្ចាស់រថយន្តជាច្រើននាក់បានចំណាយជារៀងរាល់ពេលរាប់ខែទៅលើបញ្ហានេះ។
តួយ៉ាងការលួចសំបុកឃ្មុំ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលថ្មីៗនេះ។ ជាចម្បងដោយសារតែមានលោហធាតុដ៏មានតម្លៃនៅខាងក្នុងមានដូចជា៖ រ៉ូដ្យូម ប៉ាឡាដ្យូម និងប្លាទីន ហើយរថយន្ត Toyota Prius គឺម៉ូដែលមួយដែលត្រូវបានលួចច្រើនជាងគេ ដោយសារតែរថយន្តនេះមានសារធាតុទាំងនេះច្រើនជាងរថយន្តផ្សេងៗទៀត ។
បន្ថែមពីនេះ កង្វះខាតនៃឧបករណ៏បំប្លែងCatalytic (សំបុកឃ្មុំ) បានជំរុញឱ្យតម្លៃថ្លៃកើនឡើងក្នុងការផ្លាស់ប្តូរធ្វើឲ្យម្ចាស់រថយន្ត Prius ជាច្រើនអស់លុយក្នុងកាផ្លាស់ប្តូរម្តងៗចំណាយជាច្រើនធ្វើឲ្យពួកគេពិបាកចិត្ត ជាពិសេសក្រុមហ៊ុនធានារ៉ាប់រងក៏កំពុងទទួលឥទ្ធិពលនេះផងដែរ ដោយសារប្រឈមមុខនឹងការកើនឡើងលួចឧបករណ៍បំប្លែងមានការកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ សម្រាប់រថយន្ត Toyota ដាក់លក់ប្រហែល ១ ៨០០ដុល្លារ ខណៈខ្លះតម្លៃឈានដល់ ២ ៨០០ដុល្លារ។
ជាមួយករណីដែលកើតឡើងនេះ ម្ចាស់រថយន្តមួយចំនួនបាននាំគ្នាក៏បានរកទិញនៅឧបករណ៍កាពារសុវត្ថិភាព ដើម្បីទប់ស្កាត់ការលួចដោយពួកគេសង្ឃឹមថានឹងការពារយានយន្តរបស់ពួកគេពីរឿងរ៉ាវដែលអាចកើតមានផងដែល។