រថយន្ត Taycan របស់ Porsche គឺជារថយន្តអគ្គិសនីប្រណីតដំបូងរបស់ក្រុមហ៊ុន។ រថយន្តនេះត្រូវបានគេយកប្រៀបធៀបទៅនឹង Model S របស់ក្រុមហ៊ុន Tesla ដែលជារថយន្តអគ្គិសនីមហាកម្លាំងមួយ។
គេបានធ្វើការប្រៀបធៀប Tesla Model S ទៅនឹង Porsche Taycan Turbo S ដែលមានតម្លៃខុសគ្នាជិត ១០ ម៉ឺនដុល្លារឯណោះ។ Taycan Turbo S មានតម្លៃចាប់ពី ១៨៥ ០០០ ដុល្លារ ចំណែក Tesla Model S មានតម្លៃចាប់ពី ៩៩ ៩៩០ ដុល្លារ។
តម្លៃថ្លៃជាងមែន ប៉ុន្តែ Tesla Model S មានចំណុចនាំមុខជាច្រើនដូចជាវាអាចស្ទុះពី ០ – ៩៦ គ.ម/ម៉ ក្នុងពេលត្រឹម ២,៤ វិនាទី ខណៈ Taycan Turbo S ប្រើពេល ២,៦ វិនាទី។ ល្បឿនអតិបរមាក៏ Tesla Model S ខ្លាំងជាងដែរ ពោល ១៦៣ ម៉ាយ/ម៉ ធៀបនឹង ១៦២ ម៉ាយ/ម៉។
ថាមពលអាគុយរបស់ Tesla Model S អាចបើកបរបានចម្ងាយបាន ៥៥៥ គីឡូម៉ែត្រ ពេលសាកពេញម្ដង ចំណែក Taycan Turbo S វិញបើកបរបានចម្ងាយត្រឹម ៤០២ គីឡូម៉ែត្រប៉ុណ្ណោះ៕