Mercedes-AMG បានធ្វើការចាប់ផ្តើមផលិតរថយន្ត Hypercar របស់ខ្លួនជាផ្លូវការ ជាមួយនឹងផែនការដឹកជញ្ជូនសម្រាប់អតិថិជនដំបូងមុនដំណាច់ឆ្នាំនេះ។
រថយន្ត Mercedes-AMG One ទាំង ២៧៥ គ្រឿង ត្រូវបានឆ្លងកាត់ការផលិតឡើងដោយដៃ ជាមួយការឆ្លងកាត់ការតម្លើង និងការសាកល្បងចំនួន ១៦ដំណាក់កាល ព្រមទាំងមានការចូលរួមពីមនុស្សចំនួន ៥០នាក់ នៅរោងចក្ររបស់ក្រុមហ៊ុន AMG នៅ Coventry ប្រទេសអង់គ្លេស។
Mercedes-AMG One ត្រូវបានផលិតឡើងដោយបំពាក់ជាមួយបច្ចេកវិទ្យា Formula 1 ដែលជាបច្ចេកវិទ្យាសំខាន់បំផុត។ ក្នុងនោះ Mercedes-AMG អះអាងថា បច្ចេកវិទ្យាបើកបរកូនកាត់ Hybrid Formula 1 drive technology ត្រូវបានយកចេញពីទីលានប្រណាំងមកកាន់ដងផ្លូវជាលើកដំបូងក្នុងពិភពលោក។
ជាមួយបច្ចេកវិទ្យានេះ ជួយអោយរថយន្តនេះមានកម្លាំងសរុប ១ ០៤៩សេះ និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ២,៩វិនាទី ព្រមទាំងប្រើពេល ៧វិនាទី ក្នុងការរត់ស្ទុះពីល្បឿន ០-២០០គ.ម/ម៉ និងមានល្បឿនអតិបរមា ៣៥២គ.ម/ម៉៕