រថយន្តគំរូនៃរថយន្តភីកអាប់អគ្គិសនី Tesla Cybertruck ត្រូវបានគេប្រទះឃើញបើកបរនៅលើដងផ្លូវនាទីក្រុង Los Angeles ហើយអ្នកបើកបរទំនងជាលោក Elon Musk ដែលជានាយកប្រតិបត្តិ Tesla ផ្ទាល់តែម្ដង។
រថយន្តនេះត្រូវបានគេចាប់អារម្មណ៍ថា វាមានការឌីហ្សាញភ្លើងមុខខុសពីរថយន្តដែលបង្ហាញដល់ពិភពលោកកាលពីប៉ុន្មានសប្ដាហ៍មុន។ អំពូលភ្លើងមុខរបស់រថយន្តមួយនេះ គឺមានបន្ថែមនូវអំពូលភ្លើងដូចរថយន្តធម្មតា និងមានភ្លើងឲ្យសញ្ញានៅផ្នែកទាំងសងខាងផងដែរ។
ចំពោះប្រភេទនៃរថយន្តនេះគេមិនដឹងច្បាស់នោះទេ ដោយសារ Cybertruck មានជម្រើសចំនួន ៣ ប្រភេទឯណោះ ដែលវាមានតម្លៃចាប់ពី ៣៩ ៩០០ ដុល្លារ ដល់ ៦៩ ៩០០ ដុល្លារ៕