ទាំងខ្លាំង និងទំនើប! BMW X3 M និង X4 M ឆ្នាំ២០២០ ចេញតម្លៃលក់ហើយផ្លូវការហើយ!

នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន BMW បានបង្ហាញរថយន្ត SUV កម្លាំង​ខ្លាំង គឺ X3 M និង X4 M ព្រមទាំង X3 M Competition និង X4 M Competition ស៊េរី​ឆ្នាំ ២០២០ ហើយ​ឥឡូវ​នេះ​បាន​បង្ហាញ​ពី​តម្លៃ​របស់​ពួក​វា​។

BMW X4 M Competition

BMW X3 M នឹងមាន​តម្លៃ​ចាប់​ពី ៧០ ៩០០ ដុល្លារ និង X4 M មាន​តម្លៃ​ចាប់​ពី ៧៤ ៤០០ ដុល្លារ​ ខណៈ X3 M Competition និង X4 M Competition មាន​តម្លៃ​ថ្លៃ​ជាង ៧ ០០០ ដុល្លារ។

BMW X3 M Competition

X3 M និង X4 M ស៊េរី​ថ្មី​ ប្រើម៉ាស៊ីន​ចំណុះ ៣,០ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង បង្កើត​កម្លាំង​បាន ៤៧៣ សេះ និង​ប្រើ​ប្រអប់លេខ​អូតូ ៨ វគ្គ ប្រភេទ M Steptronic ព្រមទាំង​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ AWD។ កម្លាំង​ប៉ុណ្ណេះ​ពួក​វា​អាច​ជាន់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,១ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដោយឡែក X3 M Competition និង X4 M Competition ម៉ាស៊ីន​របស់​វា​ត្រូវ​ធ្វើឲ្យ​បង្កើត​កម្លាំង​បាន ៥០៣ សេះ ដែល​អាច​ជាន់ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ២៨៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម