ទាំង ១០ នេះ បំពាក់ជាមួយម៉ាស៊ីនតែ ៤ស៊ីឡាំងទេ តែកុំមើលកម្លាំង

[បរទេស] ខាងក្រោមនេះជារថយន្តចំនួន ១០ម៉ូឌែលដែលត្រូវបានបំពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំងដែលទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ជាមួយថាមពលដ៏ខ្លាំងរបស់វា៖

១) Mercedes-AMG A 45 S: រថយន្ត Mercedes-AMG A 45 ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,៥ លីត្រ  turbocharged ទំហំ ៤ស៊ីឡាំង ដែលមានកម្លាំង ៣៧៦ សេះ និងកម្លាំងរមួល ៤៧៥ ញ៉ូតុនម៉ែត្រ ខណៈ A 45 S version មានកម្លាំង ៤២១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣,៩ វិនាទី ល្បឿនអតិបរមា ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

២). Mercedes-AMG SL 43៖ រថយន្តនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាម៉ាស៊ីន F1 របស់ SL 43 គឺម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged  ៤ស៊ីឡាំង ជាមួយនឹងបច្ចេកវិទ្យា electric exhaust turbocharger មានកម្លាំង ២៧៥ សេះ និងកម្លាំងរមួល ៤៨០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៤,៩ វិនាទី ជាមួយនឹងល្បឿនអតិបរមា ២៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។

៣) Lotus Emira៖ រថយន្ត Lotus Emira ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០​ លីត្រ turbocharged ៤ស៊ីឡាំង ដែលមកពី Mercedes-AMG ដែលចែករំលែកជាមួយម៉ូដែល CLA 45 និង GLA 45 ។ ទោះយ៉ាងណាម៉ាស៊ីននេះ ត្រូវ​បាន​វិស្វករ​របស់​ក្រុមហ៊ុន​កែប្រែ​ដើម្បី​ផលិត​កម្លាំងបាន ៣៦០ សេះ និង​កម្លាំង​រមួល ៤៣០ ញ៉ូតុនម៉ែត្រ។

៤) Porsche 718 Cayman៖ រថយន្ត Porsche 718 Cayman GTS បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០​ លីត្រ turbocharged ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣៥០ សេះ និងកម្លាំងរមួល ៤១៩ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៥ វិនាទី។

៥) Ford Mustang EcoBoost: រថយន្ត Ford Mustang ដំណើរការដោយម៉ាស៊ីនចំណុះ ២,៣ លីត្រ EcoBoost ៤ស៊ីឡាំង ផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៤៧៥ ញ៉ូតុនម៉ែត្រ។

៦) Audi S3៖ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ៤ស៊ីឡាំង ដែលមានកម្លាំង ៣០៦ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៨ វិនាទី និងល្បឿនអតិបរិមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

៧) Toyota Supra 2.0៖ រថយន្ត Toyota Supra ដំណើរដោយម៉ាស៊ីនចំណុះ ២,៤ លីត្រ  ៤ ស៊ីឡាំង ផលិតកម្លាំងរហូតដល់ ២៥៤ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ បង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៥,២ វិនាទី ល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

៨) Alpine A110៖ រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៨ លីត្រ turbocharged  ៤ស៊ីឡាំងដែលមានកម្លាំងបាន ២៥២ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៤,៥ វិនាទី ល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

៩) Subaru BRZ: រថយន្ត Subaru BRZ បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៤ លីត្រ ប្រភេទ naturally aspirated ដែលមានកម្លាំង ២២៨ សេះ និងកម្លាំងរមួល ២៥០ សេះ។

១០) Honda Civic Si: ម៉ូដែលនេះគឺបានបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ៤ស៊ីឡាំង ផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ អាចបង្កើនល្បឿនពី ០- ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេល ៧ វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម