ទិញឡានខាងក្រៅតម្លៃធូរ ជាងក្រុមហ៊ុនផ្លូវការមែន តែប្រយ័ត្នប៉ះគេធ្វើស៊ីបែបនេះ!

ប្រភព៖ Mercedes-Benz Cambodia

[ទីផ្សារក្នុងស្រុក] បច្ចុប្បន្ននេះ យើងសង្កេតឃើញថាតម្រូវការនៃការប្រើប្រាស់រថយន្តថ្មី មានការកើនឡើងគួរអោយកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែការនាំចូលនៅតែមានប្រភពមិនច្បាស់លាស់ បើទោះបីមានក្រុមហ៊ុននាំចូលផ្លូវការក៏ដោយ។ នេះក៏ព្រោះតែបងប្អូនយើងមួយចំនួន នៅតែជ្រើសរើសទិញរថយន្តនៅការ៉ាស់ខាងក្រៅ ដែលមានតម្លៃធូរថ្លៃជាងរថយន្តដែលនាំចូលជាផ្លូវការ ដោយមិនបានគិតអំពីផលប៉ះពាល់យ៉ាងច្រើន ពីការទិញបែបនេះ។

(រូបតំណាង) – Mercedes-Benz GLE 450 4MATIC (ប្រភព៖ Mercedes-Benz Cambodia)

ជាក់ស្តែងថ្មីៗនេះ មានរឿងសោកស្តាយមួយបានកើតឡើងលើអតិថិជន ដែលបានទិញរថយន្ត Mercedes-Benz ពីការ៉ាស់ខាងក្រៅ ដោយមិនបានជ្រើសរើសទិញពីក្រុមហ៊ុនផ្លូវការ Star Auto  ប្រចាំនៅកម្ពុជានោះឡើយ។ ដោយពេលនោះអតិថិជន បាននាំយករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលើប្រព័ន្ធភ្លើងដែលមានបញ្ហា នៅយានដ្ឋានជួសជុល Star Auto ដែលជាក្រុមហ៊ុនទទួលសិទ្ធចែកចាយផ្តាច់មុខរថយន្ត ជួសជុល និងគ្រឿងបន្លាស់សុទ្ធពីរោងចក្រ Mercedes-Benz ផ្ទាល់។

ប្រភព៖ Mercedes-Benz Cambodia

ក្រោយពីបានធ្វើការត្រួតពិនិត្យយ៉ាងល្អឹតល្អន់រួចមក ទើបដឹងថារថយន្តនោះមានបំពាក់ឧបករណ៍បន្លំលេខកុងទ័រ ដែលបង្ហាញព័ត៌មានមិនត្រឹមត្រូវ នៅលើកុងទ័រនោះ។ ក្រោយពីក្រុមការងារបានដោះឧបករណ៍នោះចេញរួចមក កុងទ័រនោះស្រាប់តែផ្លាស់ប្តូរទិន្នន័យថ្មី ពីលេខ ១២ ០០០គ.ម ទៅជា ៥៦ ០០០គ.ម ឯណោះ។ ឧបករណ៍នោះ ត្រូវបានដំឡើងលាក់បង្កប់ ដោយមានការកាត់ភ្ជាប់ខ្សែភ្លើងនៅខាងក្រោមប្រអប់កុងទ័រ ជាហេតុធ្វើអោយម្ចាស់រថយន្ត មិនចាប់អារម្មណ៌ រហូតដល់មានបញ្ហានេះកើតឡើង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
(រូបតំណាង)

ស្ថិតនៅក្នុងការធានាជាលក្ខណៈសាកលរបស់រោងចក្រ ដែលហៅជាភាសាអង់គ្លេសថា Mercedes-Benz’s Global Warranty រថយន្តនោះមិនអាចទទួលបាននូវការធានានោះឡើយ ដោយសារតែមានការបំពាក់ឧបករណ៍ ការកាត់ខ្សែ និងតភ្លើង ដោយខ្លួនឯង។ ហើយនេះគ្រាន់តែជាចំណុចដ៏រសើបមួយ ពីផលប៉ះពាល់ដោយសារការទិញរថយន្ត ពីការ៉ាស់ដែលគ្មានក្រមសីលធម៌ក្នុងអាជីវកម្ម ហើយនេះយើងនៅមានចំណុច ជាច្រើនទៀតដែល ផ្តល់នូវផលអវិជ្ជមាន សម្រាប់បងប្អូនយើងដែលចង់ចំនេញលុយ ត្រឹមរយៈពេលខ្លី។ ហេតុនេះ ហើយបងប្អូន គួរជ្រើសរើសរថយន្តដែលនាំចូលជាផ្លូវការ មានការធានាត្រឹមត្រូវលើគុណភាព ដើម្បីកុំអោយមានវិប្បដិសារីដូចអតិថិជនម្នាក់នោះទៀត។ ជ្រុសជាចាយលុយ រាប់ម៉ឺនដុល្លារទៅហើយ យើងគួរជ្រើសរើសក្រុមហ៊ុនផ្លូវការ នោះយើងពិតជាទទួលបាននូវសុខភាពផ្លូវចិត្ត និងទំនុកចិត្តខ្ពស់រាល់ការធ្វើដំណើរជិត ឆ្ងាយជាក់ជាមិនខានឡើយ។

ខាងក្រោមនេះជាការបង្ហោះផ្លូវការ ជាភាសាអង់គ្លេស៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម