ទីបំផុតក្រុមហ៊ុន JLR ទទួលបានប្រាក់ចំណេញ ដោយសាររថយន្តមួយម៉ូដែល

កាល​ពី​ចន្លោះ​ខែ​មេសា ដល់​ខែ​មិថុនា​ឆ្នាំ ២០១៩ ក្រុមហ៊ុន Jaguar Land Rover បាន​បង្ហាញ​​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ឃើញ​ថា​មាន​ខាត​បង់​ដល់​ទៅ ៥០៦ លាន​ដុល្លារ ដោយ​សារ​ការ​លក់​ថយ​ចុះ និង​ការ​បិទ​រោងចក្រ​ដោយ​សារ​បញ្ហា Brexit ផង​ដែរ។ វា​ជា​ស្ថានការណ៍​ដ៏​អាក្រក់​មួយ ប៉ុន្តែ​យុទ្ធសាស្ត្រ​ស្រោច​ស្រង់​របស់ JLR ចាប់​ផ្ដើម​ចេញ​ផ្លែ​ផ្កា​ហើយ។

យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រីមាស​ទី ៣ របស់​ក្រុមហ៊ុន​ បាន​បង្ហាញ​ថា​ក្រុមហ៊ុន​អាច​រក​ប្រាក់​ចំណេញ​បាន​ប្រមាណ ២០០ លាន​ដុល្លារ ជា​ប្រាក់​ចំណេញ​មុន​គិត​ពន្ធ។ ​មើល​លើ​ប្រាក់​ចំណូល​វិញ​គឺ​មាន​ប្រមាណ ៧,៨ ពាន់​លាន​ដុល្លារ កើន​ឡើង​ ៨% ធៀប​នឹង​ឆ្នាំ​មុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ចំនួន​លក់​សរុប​ថយ​ចុះ ០,៧% គេ​ឃើញ​ថា​ការ​លក់​នៅ​ប្រទេស​ចិន​របស់ JLR មាន​ការ​កើន​ឡើង ២៤,៣%។ ការ​ចេញ​លក់​រថយន្ត​​ថ្មី Range Rover Evoque ក៏​បាន​ជួយ​ឲ្យ​ JLR រក​ប្រាក់​ចំណេញ​បាន​ផង​ដែរ ដោយ​ការ​លក់​សរុប​លើ​សកល​លោក​របស់​រថយន្ត​នេះ​មាន​ការ​កើន​ឡើង​ដល់ ៥៤,៦%។ ចំណែក​​ចំនួន​លក់​រថយន្ត Range Rover Sport គឺ​កើន​ឡើង ១៧,៥% ហើយ​ការ​លក់​រថយន្ត Jaguar I-Pace ក៏​មាន​ការ​កើន​ឡើង ២ ៥៩៣ គ្រឿង​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម