កន្លងមកនេះធ្លាប់មានការសង្ស័យថាម៉ាករថយន្ត Lamborghini និងម៉ាកម៉ូតូ Ducati អាចនឹងត្រូវ Volkswagen លក់ចេញទៅឲ្យក្រុមហ៊ុនផ្សេង។
ប៉ុន្តែពេលនេះទីប្រឹក្សាជាន់ខ្ពស់របស់ Volkswagen បានឲ្យដឹងម៉ាកទាំងពីរនឹងនៅតែជាផ្នែកមួយរបស់ Volkswagen ដូចដើម។ ក្រុមហ៊ុនមិនបាននិយាយច្រើនអំពីការសម្រេចចិត្តនេះទេ ប៉ុន្តែក្នុងសេចក្ដីប្រកាសគឺមិនមាននិយាយអំពីម៉ាក Bugatti សោះឡើយ។
ការមិនប្រកាសអំពី Bugatti នាំឲ្យកើតមានការងឿងឆ្ងល់ដោយសារម៉ាក Bugatti ក៏បានស្ថិតក្រោមការវាយតម្លៃរបស់ Volkswagens ផងដែរ ហើយធ្លាប់មានដំណឹងចចាមអារ៉ាមថា Bugatti អាចនឹងត្រូវលក់ឲ្យក្រុមហ៊ុន Rimac ដែលជាផ្នែកមួយនៃការដោះដូរភាគហ៊ុន៕