នៅពេលបង្ហាញវត្តមាននៅលើប៉ុស្តិ៍ទូរទស្សន៍ Bloomberg កាលពីថ្មីៗនេះលោក Torsten Müller-Ötvös នាយកប្រតិបត្តិ Rolls-Royce បានបង្ហាញថារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនខ្លួននឹងមានឈ្មោះថា Silent Shadow។
ឈ្មោះថា Silent Shadow នេះត្រូវបាន Rolls-Royce ចុះកម្មសិទ្ធិបញ្ញាកាលពីឆ្នាំកន្លងទៅនេះ ហើយឈ្មោះនេះដែរគឺទទួលបានគំនិតពីរថយន្តម៉ូដែល Silver Shadow ដែលក្រុមហ៊ុនបានផលិតកាលចន្លោះឆ្នាំ ១៩៦៥ និងឆ្នាំ ១៩៨០។
នាយកប្រតិបត្តិ Rolls-Royce មិនបាននិយាយថារថយន្ត Silent Shadow នឹងបង្ហាញចេញពេលណានោះទេ ប៉ុន្តែលោកនិយាយថាវានឹងដូចជារថយន្ត Rolls-Royce ទូទៅអ៊ីចឹង។
លោក Torsten Müller-Ötvös បានបញ្ជាក់បន្ថែមថា ៖ “អគ្គិសនីគឺត្រូវគ្នានឹង Rolls-Royce បំផុតដោយសារវាមានសំឡេងស្ងាត់ល្អ។ កន្លងមកពួកយើងត្រូវបានស្គាល់ថាជារថយន្តមានសំឡេងស្ងាត់ ហើយនេះនឹងជាអត្ថប្រយោជន៍ធំមួយរបស់អគ្គិសនីរបស់ Rolls-Royce៕”