Ford បានប្រាប់ឲ្យដឹងថាខ្លួននឹងបញ្ចេញលក់រថយន្ត F-150 ប្រភេទអគ្គិសនី និងរថយន្ត Transit ប្រភេទអគ្គិសនី នៅត្រឹមពាក់កណ្ដាលឆ្នាំ ២០២២ ខាងមុខ។
កន្លងមក ត្បិតថា Ford បានអភិវឌ្ឍន៍រថយន្ត F-150 និង Transit ប្រភេទអគ្គិសនីយ៉ាងសស្រាក់សស្រាំមែនពិត ប៉ុន្តែក្រុមហ៊ុនលាក់ដំណឹងជិតឈឹងអំពីកាលបរិច្ឆេទចេញលក់។ យ៉ាងណាក្ដី នៅទីបំផុតប្រធានប្រតិបត្តិការរបស់ Ford បានប្រាប់អំពីកាលបរិច្ឆេទលក់រថយន្ត ពេលនិយាយក្នុងកម្មវិធីរបស់ទូរទស្សន៍ CNBC នាថ្ងៃពុធ។
Ford បានឲ្យពិភពលោកបានឃើញនូវរថយន្ត F-150 ប្រភេទអគ្គិសនីជាលើកដំបូង កាលពីខែកក្កដា ឆ្នាំមុន ដែលពេលនោះ Ford បានបង្ហាញនូវប្រភេទផលិតផលគំរូដែលអាចសណ្ដោងទម្ងន់បានដល់ ៥៦៧ តោនឯណោះ។ ផលិតផលគំរូនោះគឺមានរូបរាងដូចជា F-150 ស៊េរីបច្ចុប្បន្នដែរ ប៉ុន្តែចំពោះផលិតផលសម្រេចនឹងមានរូបរាងខុសពីនេះ គឺវាអាចនឹងប្រើរូបរាងរបស់ F-150 ជំនាន់ថ្មីដែលនឹងបង្ហាញមុខពិតនាថ្ងៃទី ២៥ ខែមិថុនានេះ៕