ទីបំផុតរថយន្ត BMW 1-Series បានមកដល់ហើយជាមួយរូបរាងថ្មីស្រឡាងនិងជម្រើសម៉ាសុីនជាច្រើន

[បរទេស] ទីបំផុតរថយន្ត BMW 1-Series ជំនាន់ទី៤ បានមកដល់ហើយជាមួយរូបរាងថ្មីស្រឡាងនិងជម្រើសម៉ាសុីនដំណើរការជាច្រើន​ ប៉ុន្តែអ្វីដែលគួរឲសោកស្តាយនោះរថយន្តនេះនឹងមិនមានលក់នៅទីផ្សារអាមេរិកខាងជើងឡើយ។

រថយន្តថ្មីនេះដំណើរការដោយម៉ាសុីនសាំុង ២ជម្រើស និងម៉ាស៊ីនម៉ាស៊ូត ២ជម្រើស គឺ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ជម្រើស​ 118d:​ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ១៤៨សេះ និងកម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៨,៣វិនាទីប៉ុណ្ណោះ។
  • ជម្រើស​ 120d:​ ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង​ និង 48-volt mild-hybrid technology អាចផលិតកម្លាំងសរុបបានចំនួន ១៦១សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៧,៩វិនាទីប៉ុណ្ណោះ។
  • ជម្រើស​ 120i:​ ប្រើម៉ាស៊ីនសាំុងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង និង 48-volt mild-hybrid technology អាចផលិតកម្លាំងសរុបបានចំនួន ១៦៨សេះ និងកម្លាំងរមួល ២៨០ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៧,៨វិនាទីប៉ុណ្ណោះ។
  • ជម្រើស​ M135 (Top Performance):​ ប្រើម៉ាស៊ីនសាំុងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងសរុបបានចំនួន ២៩៦សេះ នៅអឺរ៉ុប និង ៣១២សេះ នៅតំបន់ផ្សេងៗ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ និងអាចរត់ស្ទុះពី ០ ទៅ​ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ៤,៩វិនាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែលថារថយន្តសេរ៊ីថ្មីនេះភ្ជាប់មកជាមួយប្រអប់លេខ ៧វគ្គអូតូ​ ព្រមទាំងប្រើប្រាស់ប៉ុង១ Front-wheel drive សម្រាប់ 118d, 120d និង 120i និងប្រើប្រាស់ប៉ុងពីរ All-wheel drive សម្រាប់ M135 ជាស្តង់ដារ។ 

រថយន្តថ្មីនេះមានប្រវែងតួខ្លួនសរុប ៤,៣៦១ ម.ម ធំជាងសេរ៊ីមុនៗ និងមានទទឹង ១,៨០០ ម.ម កំពស់ ១,៤៥៩ ម.ម និងមានការរច​នារូបរាងផ្នែកខាងក្រៅបែបស្ព័រដោយភ្ជាប់មកជាមួយប៉ាណាមុខហ្សីនរបស់ BMW​ kidney grilles  អមដោយចង្កៀងមុខ-ក្រោយ រចនាថ្មីប្រភេទ LED, ​ដំបូលកញ្ជក់ panoramic glass roof ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រផងដែរ។

សម្រាប់ផ្នែកខាងក្នុងវិញមានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៧អ៊ីញ អាចភ្ជាប់ Apple CarPlay និង Android Auto ឥតប្រើខ្សែ, កន្លែងសាកថ្មឥតប្រើខ្សែ, អេក្រង់លើកញ្ជក់ head-up display, ប្រព័ន្ធភ្លើង DRLs, ប្រព័ន្ធសម្លេង Harman Kardon audio system, ម៉ាសុីនត្រជាក់អូតូ និងប្រព័ន្ធ ADAS​ ផ្សេងៗជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម