ទីបំផុតឡាន Bugatti Chiron លក់ដាច់អស់ហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុន Bugatti បានប្រកាសក្នុងសប្ដាហ៍នេះថារថយន្ត Chiron និងប្រភេទផ្សេងទៀតនៃរថយន្តនេះត្រូវបានរកម្ចាស់ឃើញអស់ហើយ ខណៈដែលរថយន្ត Bolide សរុប៤០គ្រឿង ដែលទើបប្រកាសចេញកាលខែសីហាក៏បានរកម្ចាស់ឃើញអស់ដែរ។

ដំណឹងនេះបានធ្វើឲ្យឆ្នាំ២០២១ ក្លាយជាឆ្នាំល្អបំផុតមួយមិនធ្លាប់មានសម្រាប់ Bugatti ដែលក្រុមហ៊ុនអាចលក់រថយន្តចេញបានសរុប ១៥០គ្រឿង ដែលក្នុងនោះ ៦៣% គឺជាអតិថិជនថ្មីសម្រាប់ក្រុមហ៊ុន។ បន្ថែមពីនេះ Bugatti ក៏បានដឹកជញ្ជូនរថយន្តបាន ៨០គ្រឿង ជូនដល់អតិថិជន ជាកំណត់ត្រាលក់ដ៏ថ្មីសន្លាង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែល Bugatti បានដឹកជញ្ជូនជូនអតិថិជនកាលពីឆ្នាំមុនរួមមានម៉ូដែល La Voiture Noire, Divo និងរថយន្ត Chiron Super Sport 300+ ផងដែរ។

រំលឹកថាពេលប្រកាសចេញកាលពីឆ្នាំ២០១៥ រថយន្ត Bugatti បានកំណត់ថានឹងផលិតត្រឹម៥០០គ្រឿងប៉ុណ្ណោះ ដែលក្នុងនោះមានចែកចេញជាប្រភេទពិសេសជាច្រើន ខណៈពេលដែលក្រុមហ៊ុនស្ថិតក្រោមការដឹកនាំរបស់លោក Stephan Winkelmann៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម