[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla នឹងធ្វើការដាក់ដំណើរការនៅប្រព័ន្ធបើកបរស្វ័យប្រវត្តិ Full Self-Driving software ជាផ្លូវការរបស់ខ្លួននៅទីផ្សារតំបន់អឺរ៉ុប រួមទាំងប្រទេសចិន នៅត្រីមាសទី ១ ឆ្នាំ ២០២៥ បើយោងតាមប្រធានក្រុមហ៊ុនលោក Elon Musk បានបង្ហោះនៅលើបណ្តាញ X ។
ជាមួយគ្នានេះ ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួនកំពុងឆ្ពោះទៅមុខ ជាមួយនឹងផែនការរបស់ខ្លួនក្នុងការនាំយកកម្មវិធី Software នេះ ទៅកាន់ប្រទេសចិន ដោយរំពឹងថានឹងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរបស់ពួកគេនៅចុងឆ្នាំ ២០២៤ នេះ ។
Tesla ក៏បានបង្ហាញព័ត៌មានលម្អិតបន្ថែមមួយចំនួននៅក្នុងការប្រកាសដូចគ្នានេះ ខ្លួនឹងបន្ថែមមុខងារចេញ-ចូលចំណតដោយស្វ័យប្រវត្តិ រួមទាំងប្រព័ន្ធ AI មួយចំនួនទៀតនៅក្នុងប្រព័ន្ធ Full Self-Driving software ផងដែរ ។
គួរបញ្ជាក់ផងដែរថា ជាមួយនឹងដំណឹងនេះ ធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងច្រើនជាង៧% ទៅតាមពេលវេលាកំណត់ ។ មិនត្រឹមតែប៉ុណ្ណោះ វិនិយោគិនរំពឹងថានឹងមានប្រាក់ចំណូលបន្ថែមពីការដាក់ប្រព័ន្ធជំនួយការអ្នកបើកបរ FSD នៅអឺរ៉ុប និងចិន ៕