[បរទេស] ក្រុមហ៊ុន Xiomi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីដំបូងរបស់ពួកគេនៅក្នុងប្រទេសចិន ដែលជាមានឈ្មោះថា Xiaomi SU7 ប្រភេទ sedan គ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៤ ។
Xiaomi SU7 មានប្រវែងតួខ្លួនសរុប ៤ ៩៩៧ ម.ម ទទឹង ១ ៩៦៤ ម.ម កំពស់ ១ ៤៤០ និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម។
សម្រាប់ម៉ូឌែលដំបូងនេះ គឺនឹងត្រូវផលិតឡើងជាមួយការប្រើប្រាស់នូវអាគុយរបស់ក្រុមហ៊ុនយក្សរបស់ចិនដូចគ្នានោះគឺ CATL និង BYD ផ្គួបជាមួយការប្រើប្រាស់នូវបច្ចេកវិទ្យា Cell to Body ដែលអភិវឌ្ឍន៍រដោយខ្លួនឯងផ្ទាល់។ នោះ SU7 មាន ២ជម្រើសម៉ូឌែលគឺ SU7ធម្មតា និង SU7 Max។ ដោយ SU7 ធម្មតាដំណើរការដោយកង់ក្រោយ ដែលមានថាមពលសរុប 299Ps កម្លាំងរមួល 400Nm អាចស្ទុះពីល្បឿន 0-100km/h ប្រើពេលខ្ទង់ 5.28វិនាទី និងមានល្បឿនអតិបរមា 210km/h។ ម៉ូឌែលនេះមានជម្រើសនៃទំហំអាគុយចំនួន២គឺ 73.6kwh និង 101kwh ដែលសាកមួយពេញអាចបើកបរបានចម្ងាយខ្ទង់ 668km។
ចំណែក SU7 Max ប្រភេទប៉ុង2 ដែលមានថាមពលសរុប 673Ps កម្លាំងរមួល 838Nm អាចស្ទុះពីល្បឿន 0-100km/hប្រើពេលខ្ទង់ 2.78វិនាទី ដែលលឿនជាង Porsch Taycan Turbo បើយោងតាមការប្រៀបធៀបពី Xiaomi និងមានល្បឿនអតិបរមា 210km/h។ ដូចគ្នាដែរម៉ូឌែលនេះមានជម្រើសនៃទំហំអាគុយចំនួន ២គឺ 73.6kwh និងទំហំ 101kwh ដែលសាកមួយពេញអាចបើកបរបានចម្ងាយខ្ទង់ 800km ហើយសាករយ:ពេល 5នាទីអាចបើកបរបានចម្ងាយ 220km។
សម្រាប់ឈ្មោះ Xiaomi SU7 មានឈ្មោះថា Speed Ultra ដែលការរចនាមានលក្ខណៈបែបស្ព័រ ដោយកញ្ចក់ទ្វារគ្មានស៊ុប ដៃទ្វារប្រទេស flush-door ព្រមទាំងថាកសង់ស្ព័រទំហំ ២០ អ៉ីញ ជាមួយដុំហ្វ្រាំង Brembo brake caliper ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ HyperOS ឬហៅកាត់ថា ThePaper OS ព្រមទាំងឈីប Snapdragon 8295 ក៏ដូចជាអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ផងដែរ ៕